ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ បញ្ជាក់ថា នឹងបន្ដកិច្ចចរចាទីក្រុងវីយែន ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នៅចុងខែវិច្ឆិកា
តេអេរ៉ង់៖ លោក Ali Bagheri Kani អ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់របស់អ៊ីរ៉ង់ បានលើកឡើងថាកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន សម្រាប់ការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា។ លោក Bagheri Kani បានសរសេរថា “នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Enrique Mora យើងបានយល់ព្រមចាប់ផ្តើមការចរចាដែលមានបំណងដកចេញនូវទណ្ឌកម្មខុសច្បាប់ និងអមនុស្សធម៌នៅថ្ងៃទី២៩ ខែវិច្ឆិកា...