ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា នឹងបន្ដកិច្ចចរចាទីក្រុងវីយែន ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នៅចុងខែវិច្ឆិកា

តេអេរ៉ង់៖ លោក Ali Bagheri Kani អ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់របស់អ៊ីរ៉ង់ បានលើកឡើងថាកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន សម្រាប់ការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា។

លោក Bagheri Kani បានសរសេរថា “នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Enrique Mora យើងបានយល់ព្រមចាប់ផ្តើមការចរចាដែលមានបំណងដកចេញនូវទណ្ឌកម្មខុសច្បាប់ និងអមនុស្សធម៌នៅថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុងវីយែន”។

បន្ទាប់ពីកិច្ចប្រជុំរវាងលោក Bagheri Kani និងលោក Mora អគ្គលេខាធិការរងនៃសេវាកម្មសកម្មភាពខាងក្រៅរបស់អឺរ៉ុបនៅទីក្រុងតេអេរ៉ង់ និង ព្រុចសែល ប្រទេសអ៊ីរ៉ង់ និងសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាលើការបន្តកិច្ចចរចាក្នុងខែវិច្ឆិកា។

ផ្ទាំងពាណិជ្ជកម្ម

អ៊ីរ៉ង់បានឲ្យដឹងថា បញ្ហានៃការដកទណ្ឌកម្ម និងការអនុវត្តកាតព្វកិច្ចពេញលេញរបស់ភាគីពាក់ព័ន្ធចំពោះ JCPOA នឹងក្លាយជារបៀបវារៈសំខាន់នៃកិច្ចពិភាក្សាដែលត្រូវបានផ្អាកចាប់តាំងពីខែមិថុនា បន្ទាប់ពីការផ្លាស់ប្តូររដ្ឋបាលរបស់អ៊ីរ៉ង់៕


ដោយ ឈូក បូរ៉ា

To Top