បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃពុធនេះ បានជំរុញឲ្យប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ជ្រើសយកផ្លូវសន្តិភាពស្តីពីបញ្ហាអ៊ុយក្រែន ស្របពេលដែលលោកធ្វើទស្សនកិច្ចទីក្រុងគៀវ ដើម្បីបង្ហាញពីការគាំទ្រ នៅមុនពេលធ្វើកិច្ចពិភាក្សាគ្នាជាមួយរុស្ស៊ីនៅចុងសប្ដាហ៍នេះ។ នៅក្នុងប្រទេសអ៊ុយក្រែន មុនកិច្ចពិភាក្សាគ្នាជាមួយសម្ពន្ធមិត្តអឺរ៉ុបក្នុងទីក្រុងប៊ែកឡាំង និងជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីក្នុងទីក្រុងហ្សឺណែវ នាថ្ងៃសុក្រនោះ លោក Blinken បានជំរុញឲ្យលោក ពូទីន...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានននិយាយនៅពេលថ្មីៗនេះថា ប្រទេសរបស់លោក កំពុងតែធ្វើវិនិយោគនៅអាហ្វ្រិក ដោយគ្មានការដាក់កម្រិតបំណុលដោយមិនចេះអស់ ស្របពេលលោកធ្វើជាសាក្សីនៃការចុះហត្ថលេខាកុងត្រា មានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ នៅក្នុងទីក្រុង Dakar ប្រទេសសេណេហ្គាល់។ កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាមេរិកចំនួន៤ និងសេណេហ្គាល់ ត្រូវបានចុះហត្ថលេខាជាផ្នែកនៃចំណុចជួយដល់អាហ្វ្រិកកសាងហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងកិច្ចព្រមព្រៀងប្រកបដោយតម្លាភាពនិងនិរន្តរភាប នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euro News នៅថ្ងៃទី២១...
បរទេស៖រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបហៅបារាំងថា ជាដៃគូដ៏សំខាន់មួយក្នុងរឿងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយការថ្លែងបែបនេះ ហាក់មានបំណងចង់ធ្វើឲ្យបារាំងស្ងប់ចិត្តឈប់ខឹង ក្រោយអាមេរិក អូស្ត្រាលីនិងអង់គ្លេស បានចុះហត្ថលេខាកិច្ចព្រមព្រៀងផ្គត់ផ្គង់នាវាមុជទឹកឲ្យអូស្ត្រាលី។ ថ្លែងប្រាប់នៅក្នុងសន្និសីទកាសែតមួយ ក្រោយជំនួប រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកនិងអូស្ត្រាលី នៅក្នុងទីក្រុងវ៉ាស៊ីនតោននោះ លោក Antony Blinken បានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោន ចង់ស្វែងរកគ្រប់ឱកាសទាំងអស់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក នឹងមិនទុកប្រទេសអូស្ត្រាលីឲ្យនៅតែឯង ប្រឈមមុខនឹងសម្ពាធ សេដ្ឋកិច្ចពីប្រទេសចិនទេ និងថា អាកប្បកិរិយាបែបនេះចំពោះសម្ពន្ធមិត្តអាមេរិក នឹងធ្វើឲ្យបះពាល់ដល់ការធ្វើឲ្យប្រសើរឡើង នៃចំណងមិត្ភភាពអាមេរិក និងចិន។ ទីក្រុងវ៉ាស៊ីនតោន បានធ្វើការរិះគន់ដដែល ចំពោះអ្វីដែលខ្លួននិយាយថា ជាការប៉ុនប៉ងរបស់ទីក្រុងប៉េកាំង សម្លុតគម្រាមប្រទេសជិតខាង ជាមួយការប្រកួតប្រជែង ផ្នែកផលប្រយោជន៍...
បរទេស៖ អតីតមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានជំរុញក្រសួងការពារជាតិ និងក្រសួងការបរទេសអាមេរិក ឲ្យប្រឹងប្រែងបន្ថែមក្នុងការផ្តល់ ទិដ្ឋាការដល់ជនជាតិអាហ្វហ្គានីស្ថាន ដែលបានធ្វើការងារឲ្យសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មុនពេលកងកម្លាំងអាមេរិកដកចេញ។ នៅក្នុងលិខិតផ្ញើជូនលោករដ្ឋមន្ត្រីការបរទេស Antony Blinken និងលោករដ្ឋមន្ត្រីការពារជាតិ Lloyd Austin លោកបាននិយាយថា “ប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក មានពេញទៅដោយឧទាហរណ៍ ដែលយើងមិនយល់ឬក៏រៀបចំត្រៀមខ្លួន ដើម្បីកាត់បន្ថយផលវិបាកដ៏អាក្រក់ ដែលអាចនឹងប្រឈមចំពោះ...
បរទេស៖ក្រោយប៉ុន្មានម៉ោងបន្ទាប់ពីមន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងមួយរូប បដិសេធមិនធ្វើការពិភាក្សាណាមួយ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនផ្លាស់ប្តូរគោលនយោបាយនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា ជម្រើសទំាងការដាក់សម្ពាធនិងការទូត គឺត្រូវបានលើកឡើងសម្រាប់ការចរចាគ្នាជាមួយកូរ៉េខាងជើង។ លោក Antony Blinken បាននិយាយប្រាប់សន្និសីទកាសែតរួមគ្នាមួយជាមួយមន្ត្រីកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូលថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន នងបំពេញការពិចារណាឡើងវិញលើគោលនយោបាយកូរ៉េខាងជើង ក្នុងពីរបីសប្ដាហ៍ក្រោយ នៅក្នុងកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយសម្ពន្ធមិត្តរបស់ខ្លួន។ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា...