ព័ត៌មានអន្តរជាតិ
ចិន នឹងបន្តចូលរួមចំណែកក្នុងការគ្រប់គ្រង នុយក្លេអ៊ែរពិភពលោក
ប៉េកាំង៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Ma Zhaoxu បានឲ្យដឹងថា ប្រទេសចិននឹងបន្តរួមចំណែកដ៏ឈ្លាសវៃ និងសំណើរបស់ខ្លួន ចំពោះអភិបាលកិច្ចនុយក្លេអ៊ែរសកល ហើយត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់។ លោក Ma បានធ្វើការកត់សម្គាល់នេះក្នុងបទសម្ភាសន៍មួយបន្ទាប់ពីមេដឹកនាំនៃរដ្ឋអាវុធនុយក្លេអ៊ែរទាំង៥ រួមមាន ចិន បារាំង រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ និងជៀសវាងការប្រណាំងប្រជែងសព្វាវុធ។...