បរទេស៖ ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកគួរតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជៀសវាងជម្លោះប្រដាប់អាវុធដោយបើកចំហជាមួយប្រទេសចិន ហើយកុំធ្វើសង្រ្គាមមហាអំណាចម្តងទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Milley បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានអាមេរិកថា “យើងគួរតែព្យាយាមឱ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីជៀសវាងជម្លោះប្រដាប់អាវុធបើកចំហជាមួយប្រទេសចិន” ។ មន្ត្រីយោធារូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកបានចូលរួមក្នុង...
បរទេស៖ ប្រធានអគ្គសេនាធិការចម្រុះអាមេរិកលោកឧត្តមសេនីយ៍ Mark Milley បានប្រាប់ CBS News កាលពីថ្ងៃអាទិត្យថា អ្វីដែលគេហៅថា «ប៉េងប៉ោងចារកម្ម» របស់ចិនដែលបានបាញ់ទម្លាក់នៅឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិកកាលពីខែកុម្ភៈ គឺវាពិតជាមិនបានប្រមូលព័ត៌មានសម្ងាត់ណាមួយឡើយ។ ទីក្រុងប៉េកាំងបានទទូចតាំងពីដើមដំបូងថា ប៉េងប៉ោងមិនមែនជាយានឃ្លាំមើលនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមលោក Milley បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា...
វ៉ាស៊ីនតោន៖ សារព័ត៌មាន Fox News បានរាយការណ៍ថា គោលនយោបាយការបរទេសរបស់រដ្ឋបាលលោក បៃដិន បានបន្ថយជំហរសកលរបស់សហរដ្ឋអាមេរិក ជាមួយនឹង “ការភូតកុហកម្តងហើយម្តងទៀត” នេះបើតាមប្រភពដោយដកស្រង់សម្តីអ្នកជំនាញគោលនយោបាយការបរទេស និងសមាជិកសភា។ របាយការណ៍បានឲ្យដឹងថា “ការដកទ័ពរបស់សហរដ្ឋអាមេរិក ចេញពីអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ២០២១ បានទាក់ទាញការប្រតិកម្មជាសកល បន្ទាប់ពីពួកតាលីបង់បានដណ្តើមកាន់កាប់ទីក្រុងកាប៊ុល យ៉ាងឆាប់រហ័ស” ដោយបន្ថែមថាការដកខ្លួនដ៏អាក្រក់នេះបានជំរុញឱ្យមេដឹកនាំយោធាចូលនិវត្តន៍មួយចំនួនអំពាវនាវឱ្យមានការលាលែងពីតំណែងរបស់យោធាកំពូល និងការទូតរបស់លោក បៃដិន...