ព័ត៌មានអន្តរជាតិ

គោលនយោបាយការបរទេសរបស់លោក បៃដិន ក្នុងឆ្នាំ២០២១ បង្កឱ្យមានការព្រួយបារម្ភអំពីជំហរសកលរបស់អាមេរិក

វ៉ាស៊ីនតោន៖ សារព័ត៌មាន Fox News បានរាយការណ៍ថា គោលនយោបាយការបរទេសរបស់រដ្ឋបាលលោក បៃដិន បានបន្ថយជំហរសកលរបស់សហរដ្ឋអាមេរិក ជាមួយនឹង “ការភូតកុហកម្តងហើយម្តងទៀត” នេះបើតាមប្រភពដោយដកស្រង់សម្តីអ្នកជំនាញគោលនយោបាយការបរទេស និងសមាជិកសភា។

របាយការណ៍បានឲ្យដឹងថា “ការដកទ័ពរបស់សហរដ្ឋអាមេរិក ចេញពីអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ២០២១ បានទាក់ទាញការប្រតិកម្មជាសកល បន្ទាប់ពីពួកតាលីបង់បានដណ្តើមកាន់កាប់ទីក្រុងកាប៊ុល យ៉ាងឆាប់រហ័ស” ដោយបន្ថែមថាការដកខ្លួនដ៏អាក្រក់នេះបានជំរុញឱ្យមេដឹកនាំយោធាចូលនិវត្តន៍មួយចំនួនអំពាវនាវឱ្យមានការលាលែងពីតំណែងរបស់យោធាកំពូល និងការទូតរបស់លោក បៃដិន ។ មន្ត្រីរួមមានប្រធានអគ្គសេនាធិការចម្រុះលោក Mark Milley និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin ។

នៅឆ្នាំនេះ សហរដ្ឋអាមេរិក ក៏បានឃើញទំនាក់ទំនងរបស់ខ្លួនជាមួយសម្ព័ន្ធមិត្តអឺរ៉ុប កាន់តែជូរចត់ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានបង្កើតប្រវត្តិសាស្ត្រការទូត នៅពេលដែលប្រទេសបារាំង ដែលជាសម្ព័ន្ធមិត្តចាស់ជាងគេរបស់ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីទីក្រុងវ៉ាស៊ីនតោន ជាលើកដំបូង ដោយសារកិច្ចព្រមព្រៀងនាវាមុជទឹកដ៏ចម្រូងចម្រាស ដែលបារាំង បានពិពណ៌នាថា ជាការវាយប្រហារនៅក្នុង ខាងក្រោយ។

ទន្ទឹមនឹងនោះ ភាពតានតឹងជាមួយរុស្ស៊ី និងចិនក៏បានកើនឡើងផងដែរ អំឡុងពេលរដ្ឋបាលលោក បៃដិន ។ របាយការណ៍នេះបានឲ្យដឹងទៀតថា “គោលនយោបាយការបរទេសរបស់រដ្ឋបាលលោក បៃដិន បានបន្ថយជំហររបស់សហរដ្ឋអាមេរិកនៅក្នុងពិភពលោក”៕

ដោយ ឈូក បូរ៉ា

To Top