នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលដើម្បីរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងសន្ទនាចិន-អាស៊ាននៅក្រុងប៉េកាំងតាមប្រព័ន្ធវីដេអូ ។ លោក Xi Jinping បានគូសបញ្ជាក់ថា តាំងពីការបង្កើតទំនាក់ទំនងសន្ទនារវាងចិន និងអាស៊ានរយៈពេល ៣០ ឆ្នាំមក ភាគីទាំងពីរបានឆ្លងកាត់ដំណើរដ៏វិសេសវិសាល ។ ក្នុងរយៈពេល ៣០ ឆ្នាំនេះ មានការអភិវឌ្ឍដ៏ស៊ីជម្រៅនៃសាកលភាវូបនីយកម្មសេដ្ឋកិច្ចនិងការវិវត្តន៍យ៉ាងស៊ីជម្រៅនៃនិម្មាបនកម្មអន្តរជាតិគឺរយៈពេល ៣០ ឆ្នាំដែលប្រទេសចិននិងអាស៊ានក្តាប់ជាប់ឱកាសនៃយុគសម័យនិងសម្រេចបាននូវការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបែបលោតផ្លោះ ។ យើងបានដើរតាមមហាវិថីមេត្រីភាពនិងសុខដុមនីយកម្មនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះឆ្ពោះទៅកាន់ការកសាងសហគមន៍រួមវាសនាតែមួយដែលកាន់តែជិតស្និទ្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពរបស់មនុស្សជាតិ ៕ លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសជិតខាងល្អ មិត្តល្អ និងជាដៃគូល្អរបស់អាស៊ានជារៀងរហូត ។ ប្រទេសចិននឹងតម្កល់ទុកអាស៊ានជាទិសដៅអាទិភាពនៃទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងយ៉ាងមុតមាំមិនងាករេ គាំទ្រយ៉ាងមុតមាំមិនងាករេនូវសាមគ្គីភាពអាស៊ាននិងការកសាងសហគមន៍អាស៊ាន គាំទ្រយ៉ាងមុតមាំមិនងាករេចំពោះតួនាទីជាស្នូលរបស់អាស៊ានក្នុងក្របខ័ណ្ឌតំបន់អាស៊ាន គាំទ្រយ៉ាងមុតមាំមិនងាករេចំពោះអាស៊ានក្នុងការដើរតួនាទីកាន់តែធំក្នុងកិច្ចការក្នុងតំបន់និងអន្តរជាតិ ៕
បន្ទាប់ពីការព្រមព្រៀងគ្នា រវាងចិននិងអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមវីដេអូ ជាមួយលោក Biden ប្រធានាធិបតីអាមេរិក នៅព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា តាមម៉ោងក្រុងប៉េកាំង ដើម្បីផ្លាស់ប្តូរមតិយោបល់ អំពីទំនាក់ទំនងចិននិងអាមេរិក និងបញ្ហាដែលភាគីទាំងពីរ យកចិត្តទុកដាក់ដូចគ្នា ។ នៅវេលាម៉ោង ៨ និង៤៦នាទីព្រឹក កិច្ចជំនួបតាមប្រព័ន្ធវីដេអូ រវាងប្រមុខរដ្ឋចិន និងអាមេរិកបានចាប់ផ្តើម ៕
បរទេស៖ សេតវិមាន បានចេញនូវសេចក្តីប្រកាសមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងជួបដោយផ្ទាល់ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ គួរបញ្ជាក់ថា ជំនួបរបស់មេដឹកនាំ...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៨ នៅទីក្រុងប៉េកាំង តាមរយៈតំណភ្ជាប់វីដេអូ ដោយជំរុញសមាជិករបស់ខ្លួន ឱ្យកសាងសហគមន៍អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងអនាគតរួមគ្នា ដែលបង្ហាញពីការបើកចំហ និងបរិយាកាសល្អ កំណើនដែលជំរុញដោយការបង្កើតថ្មី ការតភ្ជាប់កាន់តែធំ និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក។ លោក ស៊ី បានលើកឡើងថា...
បរទេស៖ ប្រធានាធិបតីប្រទេសចិនលោក Xi Jinping នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការព្រមានចំៗថា អាស៊ីប៉ាស៊ីហ្វិក ត្រូវតែប្រយ័ត្នប្រយែងមិនត្រូវធ្លាក់ចូល ទៅក្នងភាពតានតឹង ដូចសង្គ្រាមត្រជាក់សាជាថ្មីឡើយ។ ថ្លែងបែបនេះនៅមុនកិច្ចប្រជុំតាមវិដេអូ ជាមួយនឹងប្រធានាធិបតីអាមេរិក ដែលគ្រោងធ្វើឡើងយ៉ាងលឿនបំផុត នាសប្តាហ៍ក្រោយលោក Xi បានបន្តថាការប៉ុនប៉ង នៃការធ្វើមនោគមវិជ្ជា ឬបង្កើតជាក្រុមតូចៗ ឈរលើមូលដ្ឋានភូមិសាស្ត្រនយោបាយ នឹងត្រូវបរាជ័យជាដាច់ខាត។ វិដេអូដែលលោក បានផ្ញើទៅកាន់កិច្ចប្រជុំ APEC...
នៅវេលាយប់ថ្ងៃទី ៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះក្រោមប្រធានបទ«សូមឱ្យវាយោនៃការបើកទូលាយញ៉ាំ ឱ្យពិភពលោកមានភាពកក់ក្តៅ»តាមប្រព័ន្ធវីដេអូ ។ សុន្ទរកថាគន្លឹះលើកនេះបានវិភាគយ៉ាងស៊ីជម្រៅ នូវនិន្នាការទូទៅនៃសកលភា វូបនីយកម្មសេដ្ឋកិច្ចនិងបូកសរុបពីសមិទ្ធផលដែលប្រទេសចិន ទទួលបានចាប់តាំងពីការ ចូលជាសមាជិកអង្គការ WTO រយៈពេល ២០ ឆ្នាំមក និងអំពាវនាវឱ្យប្រទេសនានារួមគ្នា កសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ដើម្បីធ្វើឱ្យវាយោនៃការបើកទូលាយ ផ្តល់ភាពកក់ក្តៅដល់ ពិភពលោកទាំងមូល ។ ការបើកទូលាយជាសញ្ញាសម្គាល់ ដ៏ច្បាស់លាស់របស់ប្រទេសចិន ក្នុងសម័យទំនើប -ឆ្នាំ ២០២១ ជាខួបលើកទី ២០ ដែលចិនបានចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក(WTO)។ រយៈពេល ២០ ឆ្នាំកន្លងទៅនេះ ពន្ធគយសរុបរបស់ប្រទេសចិនបានធ្លាក់ចុះពី 15.3% ដល់ត្រឹម 7.4% ដែលទាបជាងអាត្រា 9.8% ដែលបានសន្យាក្នុងពេលចូលជាសមាជិក...
ថ្ងៃទី៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមពិធីសម្ពោធ បើកពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី ៤ តាមប្រព័ន្ធវីដេអូ។ លោក Xi Jinping បានថ្លែងថា៖ ការបើកទូលាយ ជាសញ្ញាសម្គាល់ដ៏ច្បាស់លាស់ របស់ប្រទេសចិន ក្នុងស័យទំនើប។ ឆ្នាំ ២០២១ ជាខួបលើកទី...
យប់ថ្ងៃទី ៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ ចូលរួមពិធីសម្ពោធបើកពិព័រណ៍ នាំចូលចិនអន្តរជាតិលើកទី ៤ ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះតាមប្រព័ន្ធវីដេអូ ។ លោក Xi Jinping បានថ្លែងថា បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩ និងបម្រែបម្រួលនិម្មាបនកម្មពិភពលោក ជះឥទ្ធិពលគ្នាទៅវិញទៅមក ឯកតោភាគីនិយម...
ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន និងក្រុមប្រឹក្សាកិច្ចការដ្ឋចិន បានប្រារព្ធធ្វើមហាសន្និបាត ប្រគល់រង្វាន់វិទ្យាសាស្រ្ត និង បច្ចេកវិទ្យាជាតិចិន ។ លោក Xi Jinping លោក Li Keqiang ជាដើមដែលជាមេដឹកនាំបក្ស និងរដ្ឋចិន បានអញ្ជើញចូលរួមមហសន្និបាត និង ប្រគល់រង្វាន់...