ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ក្រុង FuZhou បានប្រកាន់ខ្ជាប់នូវការតម្កល់ប្រជាជនជាចម្បង ប្រជាជនចាប់អារម្មណ៍ពីការទទួលបានផលប្រយោជន៍ សុខសុភមង្គលនិងសុវត្ថិភាពផ្លូវចិត្តកាន់តែខ្លាំងឡើងៗ។ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់អ្នកក្រុងនិងអ្នកឃុំស្រុកគិតជាមធ្យមក្នុងមនុស្សម្នាក់ៗកើនឡើងពី២២៧៣យាន់ប្រាក់ចិនកាលពីឆ្នាំ១៩៩២ដល់៥៨០០៩យាន់ប្រាក់ចិននៅឆ្នាំ២០២៣ ហើយប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាជននៅតាមជនបទគិតជាមធ្យមក្នុងមនុស្សម្នាក់ៗក៏បានកើនឡើងពី១១០៩យាន់កាលពីឆ្នាំ១៩៩២ដល់២៨៦៣៦យាន់នៅឆ្នាំ២០២៣។ បច្ចុប្បន្ននេះ បើដើរតាមវិថីនៃទីក្រុងFuZhou អ្វីដែលយើងចាប់អារម្មណ៍គឺភាពរស់រវើករបស់ទីក្រុងនេះនិងភាពសុខសាន្តនិងសុភមង្គលរបស់អ្នកក្រុង៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
លោកXiJinpingផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារបង្ការគ្រោះទឹកជំនន់និងជួយសង្គ្រោះគ្រោះមហន្តរាយ ដោយតម្រូវឱ្យរុករកនិងជួយសង្គ្រោះអ្នកបាត់ខ្លួននិងអ្នកត្រូវជាប់គាំងដោយពេញទំហឹង កាត់បន្ថយការស្លាប់និងរងរបួសឱ្យដល់កម្រិតទាបបំផុត ហើយធានាការពារពីសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននិងស្ថិរភាពសង្គមទាំងមូលដោយពេញទំហឹងលោកXi Jinpingអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារបង្ការគ្រោះទឹកជំនន់ និងជួយសង្គ្រោះគ្រោះមហន្តរាយ។ លោកXi Jinpingបានចង្អុលបង្ហាញថា នាពេលថ្មីៗនេះ ដោយសាររងឥទ្ធិពលពីព្យុះទីហ្វុងDusurui បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើងប្រទេសចិននិងតំបន់Huanghuaiជាដើម ជាហេតុបង្កឲ្យមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្នែកភូគព្ភសាស្ត្រ ហើយបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសនៅទីក្រុងប៉េកាំង និងខេត្តHebeiជាដើម។ លោកXi Jinpingបានតម្រូវឱ្យគ្រប់តំបន់រុករកនិងជួយសង្គ្រោះអ្នកបាត់ខ្លួននិងជាប់គាំងដោយពេញទំហឹង ធ្វើការងារព្យាបាលអ្នករងរបួសនិងជួយសម្រាលទុក្ខគ្រួសាររបស់ជនរងគ្រោះ កាត់បន្ថយការស្លាប់និងរងរបួសឱ្យដល់កម្រិតទាបបំផុត។ លោកXiJinpingបានគូសបញ្ជាក់ថា...
ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែមករា កិច្ចប្រជុំលើកទី១ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន នីតិកាលទី១៤ ខេត្តJiangsu បានបើកធ្វើនៅទីក្រុងNanjing កិច្ចប្រជុំបានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៃសភាពតំណាងប្រជាជនទូទាំងប្រទេស នីតិកាលទី១៤ ខេត្តJiangsu លោកXi Jinpingបេក្ខភាពតំណាង ដែលត្រូវបានលើកឈ្មោះ ដោយគណៈកម្មាធិការមជ្ឈិមចិន បានឈរឈ្មោះនៅខេត្តJiangsu បានជាប់ឆ្នោតជាឯកច្ឆ័ន្ទ ជាតំណាងរាស្ត្រនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤។ តំណាងបានលើកឡើងថា លោកXi...
លោក XiJinping ប្រធានរដ្ឋចិនបានលើកឡើងថា ជំរុញការអភិវឌ្ឍ នៅខ្សែក្រវាត់សេដ្ឋកិច្ចទន្លេ យ៉ង់សេ្ស ចាំបាច់ត្រូវគិតពិចារណា ផលប្រយោជន៍ យូរអង្វែង របស់ប្រជាជាតិចិន ហើយតម្កល់ជួសជុល អេកូ-បរិស្ថាន តាមទន្លេយ៉ង់ស្សេជាអាទិភាព រួមគ្នាប្រកាន់ខ្ជាប់ការអភិរក្ស មិនធ្វើការអភិវឌ្ឍធំជ្រុលហួស ។ ចាប់ពីសមាជិបក្សកុម្មុយនិស្តចិនលើកទី ១៨មក ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន នៃតំបន់នានាតាមទន្លេយ៉ង់ស្សេ តែងតែប្រកាន់ខ្ជាប់យុទ្ធសាស្ត្រ ដែលតម្កល់អេកូឡូស៊ី...
ថ្ងៃទី២១ ខែតុលា លោក XiJinping ប្រធានរដ្ឋចិន បានបន្តចុះត្រួតពិនិត្យការងារ នៅក្រុង Dongying ខេត្ត Shangdong។ លោកបានមកដល់ តំបន់គំរូនៃសួនឧស្សាហកម្ម ផ្នែកកសិកម្មបច្ចេកវិទ្យាខ្ពស់ នៅតំបន់ដីសណ្តទន្លេលឿនសហគមន៍ Yangmiao នៃឃុំ Kenli វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ និងទីលានខួងនៃអណ្តូងប្រេង Shengli ដើម្បីសិក្សាស្វែង...