វ៉ាស៊ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានយល់ច្រឡំថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ជាលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO កាលពីថ្ងៃព្រហស្បតិ៍ នេះជាកំហុសមួយដែលបានកើតឡើង នៅប៉ុន្មានម៉ោងមុនពេលធ្វើសន្និសីទសារព័ត៌មាន ដែលអាចសម្រេចជោគវាសនា នៃការចូលរួមប្រជែងសម្រាប់បោះឆ្នោត ឡើងវិញចំពោះរូបគាត់ផងដែរ...
ញ៉ូវយ៉ក៖ កាលពីថ្ងៃចន្ទ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងយ៉ាងដូច្នេះថា បើគ្មានជំនួយយោធាថ្មីទេ ប្រទេសរបស់លោកនឹងមិនអាចការពារច្រករបៀងដឹកជញ្ជូនសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យក្រុង គៀវ នាំចេញគ្រាប់ធញ្ញជាតិរាប់លានតោនទៅកាន់ទីផ្សារពិភពលោកបានឡើយ ។ គេបានដឹងថា អ៊ុយក្រែន បានបើកដំណើរការច្រករបៀងដឹកជញ្ជូនដែលនៅឆ្នេរសមុទ្រខ្មៅភាគខាងលិចរបស់ខ្លួននៅជិតប្រទេសរូម៉ានី និងប៊ុលហ្គារីនៅក្នុងខែសីហា រយៈពេល១ខែក្រោយពីប្រទេសរុស្ស៊ី បានចាកចេញពីកិច្ចព្រមព្រៀងដ៏សំខាន់រយៈពេល១ឆ្នាំ ដែលមានអង្គការសហប្រជាជាតិ និងតួកគី ជាអ្នកសម្របសម្រួល...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelenskyប្រធានាធិបតីអ៊ុយក្រែន បានទៅបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន ដើម្បីអំពាវនាវរកជំនួយក្នុងការប្រយុទ្ធជាមួយរុស្ស៊ី ដោយទទួលបានពាក្យដ៏កក់ក្តៅពីការគាំទ្រ និងសព្វាវុធពីលោក ចូ បៃដិន ប៉ុន្តែប្រឈមមុខនឹងក្រុមសមាជិកសភាមកពីបក្សសាធារណរដ្ឋដែលមានមន្ទិលសង្ស័យ ដែលចង់កាត់ផ្តាច់ជំនួយវិញ ។ លោក បៃដិន បានប្រាប់ដល់មេដឹកនាំអ៊ុយក្រែន...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន នឹងទៅបំពេញទស្សនកិច្ចនៅទីកន្លែងនៅក្នុងសម័យសង្គ្រាមលើកទី២ របស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយនេះ ។ ខាងសេតវិមានបានប្រកាសកាលពីថ្ងៃសុក្រនៅក្នុងគោលបំណងពង្រឹងការគាំទ្រពីអ្នកគាំទ្រដ៏សំខាន់របស់ប្រទេសរបស់លោក ដែលបានដឹកជញ្ជូនជំនួយរាប់ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងរុស្ស៊ី ដែលជាអ្នកឈ្លានពានប្រទេសអ៊ុយក្រែន ។ លោក Zelensky នឹងធ្វើដំណើរទៅកាន់សេតវិមាននៅថ្ងៃព្រហស្បតិ៍សម្រាប់កិច្ចពិភាក្សាជាមួយលោក...
គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានបរិហារទៅលើការវាយប្រហារដ៏សាហាវ មកលើមជ្ឈមណ្ឌលលាងឈាមថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ក្រោយពីក្រុងម៉ូស្គូ បានបង្កើនការវាយប្រហាររបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ។ការវាយប្រហារដោយឡែកមួយ បានវាយប្រហារមកលើរោងចក្រសំខាន់មួយ ដោយការវាយប្រហារទាំង២បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុង គៀវ...