ព័ត៌មានអន្តរជាតិ

Update៖ លោក Zelenskyy នឹងទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ានស៊ីនតោន ជាលើកទី២នៅសប្តាហ៏ក្រោយ

រូបភាពពី៖​ AFP

វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន នឹងទៅបំពេញទស្សនកិច្ចនៅទីកន្លែងនៅក្នុងសម័យសង្គ្រាមលើកទី២ របស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយនេះ ។ ខាងសេតវិមានបានប្រកាសកាលពីថ្ងៃសុក្រនៅក្នុងគោលបំណងពង្រឹងការគាំទ្រពីអ្នកគាំទ្រដ៏សំខាន់របស់ប្រទេសរបស់លោក ដែលបានដឹកជញ្ជូនជំនួយរាប់ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងរុស្ស៊ី ដែលជាអ្នកឈ្លានពានប្រទេសអ៊ុយក្រែន ។

លោក Zelensky នឹងធ្វើដំណើរទៅកាន់សេតវិមាននៅថ្ងៃព្រហស្បតិ៍សម្រាប់កិច្ចពិភាក្សាជាមួយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ហើយក៏នឹងជួបប្រជុំនៅសភាសហរដ្ឋអាមេរិកផងដែរ ដែលជាកន្លែងដែលធាតុផ្សំនៃគណបក្សសាធារណរដ្ឋដែលជាគូប្រជែងមានការស្ទាក់ស្ទើរ ខណៈដែលលោក បៃដិន ស្វែងរកការជំរុញតាមរយៈកញ្ចប់ថ្មីដ៏សំខាន់សម្រាប់ប្រទេសអ៊ុយក្រែន ។

សម្រាប់ដំណើរទស្សនកិច្ចរបស់មេដឹកនាំអ៊ុយក្រែនទៅកាន់ក្រុងវ៉ាស៊ីនតោន នឹងធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំពិភពលោកផ្សេងទៀតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញ៉ូវយ៉ក ។

លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់រដ្ឋបាលលោក បៃដិន បានលើកឡើងថា ការធ្វើដំណើរនេះបានកើតឡើងនៅក្នុង “ពេលវេលាដ៏សំខាន់” នៅគ្រាដែលអ៊ុយក្រែនធ្វើការវាយលុកប្រឆាំងនឹងរុស្ស៊ី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top