នយោបាយ
ទស្សនៈនិងមតិ៖ នាយករដ្ឋមន្រ្តីគួរធ្វើ សំណើ ទៅប្រធានាធិបតីចិន នាំចេញទំនិញ ជាវត្ថុធាតុដើម មកឲ្យកម្ពុជា ចែកចាយបន្តទៅកាន់ ទីផ្សារពិភពលោក (វីដេអូ)
ភ្នំពេញ៖ ដើម្បីជាការឆ្លើយតបតំរូវការ បច្ចុប្បន្ នក៏ដូចជា គណៈកម្មការអឺរ៉ុប ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញ២០% នៃទំនិញសរុបរបស់កម្ពុជា ដែលធ្លាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុបនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គួរធ្វើសំណើរមួយទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ដើម្បីឲ្យប្រទេសចិនបោះដុំប្រភេទទំនិញ ដែលជាវត្ថុធាតុផ្ដាច់មុខមកឲ្យកម្ពុជា យកទៅចែកចាយបន្តទៅកាន់ទីផ្សារអន្តរជាតិ ស្របពេលបណ្ដាប្រទេសអ្នកផលិតមួយចំនួន កំពុងជួបវិបត្តិខ្វះវត្ថុធាតុដើម ហើយប្រទេសចិនមិនអាចធ្វើការផ្គត់ផ្គង់ដោយផ្ទាល់បាន...