ព័ត៌មានអន្តរជាតិ
អ៊ឺរ៉ុប ចុះហត្ថលេខា ក្នុងការប្រើប្រាស់វិញ្ញាបនប័ត្រ ឌីជីថលកូវីដ
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ទីបំផុតវិញ្ញាបនប័ត្រឌីជីថល សម្រាប់កូវីដរបស់អ៊ឺរ៉ុប ឬហៅកាត់ថា EUDCC ត្រូវបានចុះហត្ថលេខាជាផ្លូវការហើយកាលពីថ្ងៃម្សិលមិញ។ ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើងកាលពីថ្ងៃម្សិលមិញ នៅក្នុងទីក្រុងប៊្រូស៊ែល ប្រទេសប៊ែលហ្ស៊ិក បន្ទាប់ពីគណកម្មការអ៊ឺរ៉ុបចំនួន៣ បានធ្វើការងារជាមួយគ្នា យ៉ាងខ្លាំងក្លានាពេលកន្លងមក្នុងគោលបំណងធំដើម្បី ឲ្យពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរ បានឡើងវិញនៅរដូវក្តៅខាងមុខនេះ។ ប្រធានសភាអ៊ឺរ៉ុបលោក David Sassoli ប្រធានគណកម្មការអ៊ឺរ៉ុបលោក Ursula...