ព័ត៌មានអន្តរជាតិ

អ៊ឺរ៉ុប ចុះហត្ថលេខា ក្នុងការប្រើប្រាស់វិញ្ញាបនប័ត្រ ឌីជីថលកូវីដ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ទីបំផុតវិញ្ញាបនប័ត្រឌីជីថល សម្រាប់កូវីដរបស់អ៊ឺរ៉ុប ឬហៅកាត់ថា EUDCC ត្រូវបានចុះហត្ថលេខា
ជាផ្លូវការហើយកាលពីថ្ងៃម្សិលមិញ។

ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើងកាលពីថ្ងៃម្សិលមិញ នៅក្នុងទីក្រុងប៊្រូស៊ែល ប្រទេសប៊ែលហ្ស៊ិក បន្ទាប់ពីគណកម្មការអ៊ឺរ៉ុបចំនួន៣ បានធ្វើការងារជាមួយគ្នា យ៉ាងខ្លាំងក្លានាពេលកន្លងម
ក្នុងគោលបំណងធំដើម្បី ឲ្យពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរ បានឡើងវិញនៅរដូវក្តៅខាងមុខនេះ។

ប្រធានសភាអ៊ឺរ៉ុបលោក David Sassoli ប្រធានគណកម្មការអ៊ឺរ៉ុបលោក Ursula von der Leyen ព្រមទាំងលោកនាយករដ្ឋមន្ត្រី ប៉ទុយហ្គាល់លោក Antonio Costa តំណាង
ឲ្យក្រុមប្រឹក្សារបស់សហភាពអ៊ឺរ៉ុប គឺជាអ្នកដែលបានចុះហត្ថលេខា ទៅលើឯកសារមួយនេះ។

លោកនាយករដ្ឋមន្ត្រី Costa បាននិយាយថា នៅពេលនេះពួកយើងអាចធ្វើដំណើរ បានដោយសេរី និងសុវត្ថិភាពហើយគឺសម្រាប់ខ្លួនឯងផង សម្រាប់អ្នកដែលជាអ្នកស្វាគមន៍ យើងផងដែលរួម
ទាំងក្រុមគ្រួសារនិងមិត្តភ័ក្តរបស់យើង។

EUDCC នឹងអនុញ្ញាតិឲ្យពលរដ្ឋអ៊ឺរ៉ុប ក្នុងការធ្វើដំណើរដោយសុវត្ថិភាព នៅអំឡុងពេលរដូវក្តៅទៅកាន់ បណ្តាប្រទេសក្នុងប្លុកទាំងមិនចាំបាច់ ទាមទារលក្ខខណ្ឌរឹតបន្តឹងដូចពី មុនឡើយប៉ុន្តែនឹងមានករណី
ខ្លះដែលសង្ស័យថា មានការពាក់ព័ន្ធទៅនឹង វិរុសពូជថ្មីរបស់កូវីដប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស៊ុន លី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×