ព័ត៌មានអន្តរជាតិ
វិបត្តិមនុស្សធម៌ នៅហ្គាហ្សា ក្នុងកម្រិតអាក្រក់បំផុត ដែលមិនធ្លាប់មានពីមុនមក
ហ្គាហ្សា៖ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា វិបត្តិមនុស្សធម៌នៅហ្គាហ្សា បានឈានដល់ចំណុចអាក្រក់បំផុត ដែលមិនធ្លាប់មានពីមុនមក។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ UNRWA ដែលជាអ្នកផ្តល់ជំនួយមនុស្សធម៌ដ៏ធំបំផុតនៅក្នុងតំបន់ហ្គាហ្សា បានព្រមានថា ទីភ្នាក់ងារនេះនឹងត្រូវបង្ខំឱ្យបញ្ឈប់ប្រតិបត្តិការទាំងអស់នៅយប់ថ្ងៃពុធ លើកលែងតែប្រេងឥន្ធនៈត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សាភ្លាមៗ។ មន្ទីរពេទ្យនានាកំពុងបិទទ្វារ ដោយសារពួកគេខ្វះខាតប្រេងឥន្ធនៈ ទឹក ការផ្គត់ផ្គង់ពេទ្យ និងបុគ្គលិក។ ឥន្ធនៈកំពុងត្រូវបានកំណត់យ៉ាងធ្ងន់ធ្ងរ...