ព័ត៌មានអន្តរជាតិ
UN៖ ពលរដ្ឋនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន លើសពី ១២,២លាននាក់ ជួបនឹងវិបត្តិអសន្តិសុខស្បៀង
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ថា អង្គការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិជំនួយសង្គ្រោះនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន កំពុងតែយ៉ាប់យ៉ឺនយ៉ាង ឆាប់រហ័សបំផុត ដោយមានប្រជាជនចំនួន ១២,២លាននាក់ ជួបនឹងវិបត្តិអសន្តិសុខស្បៀង ។ ខណៈដែលមនុស្សរាប់ពាន់នាក់ ត្រូវបានគេរាយការណ៍ថា កំពុងភៀសខ្លួន ឬប៉ុនប៉ងរត់ឆ្លងកាត់ អាកាសយានដ្ឋានក្រុងកាប៊ុល ការិយាល័យសម្របសម្រួល...