ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ឱ្យធ្វើវិសោធនកម្មច្បាប់ កាតព្វកិច្ចយោធា ពី១៨ខែទៅ២៤ខែ និងត្រៀមអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យគោលការណ៍ ធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ ឈានទៅដល់អនុវត្តឆ្នាំ២០២៦ ដោយឱ្យចូលហ្វឹកហ្វឺនពី១៨ខែ (ក្នុងច្បាប់ឆ្នាំ២០០៦) កែឱ្យទៅ២៤ខែ ។ ការប្រកាសរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤...