ហាណូយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានដកស្រង់សម្តីរបស់ ក្រុមអ្នកជំនាញដែលបានលើកឡើង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រាក់ចំណូលបានមកពីវិស័យអចលនទ្រព្យ របស់ប្រទេសវៀតណាម រំពឹងថា នឹងកើនឡើងពី២៥ដល់៥០ភាគរយ នៅក្នុងឆ្នាំ២០២៥ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាល បានផ្តោតយកចិត្តទុកដាក់បង្កើនលំនៅ ដ្ឋានសង្គមកិច្ច ដែលជាការផ្គត់ផ្គង់ថ្មីចំបងបំផុត ដែលបានដាក់បញ្ចូលក្នុង គម្រោងដើម្បីឲ្យទីផ្សារមាន តម្លៃខ្ពស់ ដោយផ្អែកលើគម្រោងការជាបន្តបន្ទាប់ ។...
ភ្នំពេញ៖ លោក ជឹង សុខម៉េង ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានលើកឡើងថា វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ ព្រមទាំងវិស័យដឹកជញ្ជូនផងដែរ នៅ ខេត្តកោះកុង នឹងបន្តមានការកើនឡើងជាបន្តបន្ទាប់ ខណៈគម្រោងសាងសង់ ផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថលេខា លើកិច្ចសន្យាគម្រោងសាងសង់...