អត្ថបទស្រាវជ្រាវ (scholar)
ផ្ញើការនឹករលឹកជូនវីរបុរស ដែលបានពលីជីវិត ដើម្បីប្រទេសជាតិចិន នៅពិធីបុណ្យឆេងម៉េង
ពិធីបុណ្យឆេងម៉េង ដែលភាសាចិនហៅថាឆីងមីង(Qing Ming) ជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយសម្រាប់ជនជាតិចិន។ ពិធីបុណ្យនេះបានត្រូវរៀបចំ ដោយបុព្វបរុសចិនតាំងពីមុន២ពាន់ឆ្នាំ មកម្លេះដែលកាលនោះប្រទេសចិននៅមិនទាន់ មានអក្សរកតកំណតនៅឡើយ។ ប្រជាជនចិនរៀបចំពិធីនេះនៅ រដូវផ្ការីកសំដៅទៅលើសែនផ្នូរ សម្អាតផ្នូរជូនដូនតា ដើម្បីបង្ហាញពីការនឹករំលឹកចំពោះដូនតា ដែលកូនចៅជំនាន់ ក្រោយមិនអាចបំភ្លេចបាន ហើយក៏ជាពិធីបុណ្យមួយសម្រាប់ប្រជាជនចិន ចូលរួមពិធីគោរពរិញ្ញណខ័ណ្ឌវិរបុរស ដែលបានពលីជីវិតដើម្បីប្រទេសជាតិចិន។ លោក Xi Jinping ប្រធានរដ្ឋចិនមានប្រសាសន៍ថា ជនជាតិណាមួយដែលមានក្តីសង្ឃឹមមិនអាច...