អត្ថបទស្រាវជ្រាវ (scholar)

ផ្ញើការនឹករលឹកជូនវីរបុរស ដែលបានពលីជីវិត ដើម្បីប្រទេសជាតិចិន នៅពិធីបុណ្យឆេងម៉េង

ពិធីបុណ្យឆេងម៉េង ដែលភាសាចិនហៅថាឆីងមីង(Qing Ming) ជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយសម្រាប់ជនជាតិចិន។ ពិធីបុណ្យនេះបានត្រូវរៀបចំ ដោយបុព្វបរុសចិនតាំងពីមុន២ពាន់ឆ្នាំ មកម្លេះដែលកាលនោះប្រទេសចិននៅមិនទាន់ មានអក្សរកតកំណតនៅឡើយ។ ប្រជាជនចិនរៀបចំពិធីនេះនៅ រដូវផ្ការីកសំដៅទៅលើសែនផ្នូរ សម្អាតផ្នូរជូនដូនតា ដើម្បីបង្ហាញពីការនឹករំលឹកចំពោះដូនតា ដែលកូនចៅជំនាន់ ក្រោយមិនអាចបំភ្លេចបាន ហើយក៏ជាពិធីបុណ្យមួយសម្រាប់ប្រជាជនចិន ចូលរួមពិធីគោរពរិញ្ញណខ័ណ្ឌវិរបុរស ដែលបានពលីជីវិតដើម្បីប្រទេសជាតិចិន។


លោក Xi Jinping ប្រធានរដ្ឋចិនមានប្រសាសន៍ថា ជនជាតិណាមួយដែលមានក្តីសង្ឃឹមមិនអាច គ្មានវីរបុរសបានទេ ប្រទេសណាមួយដែលមានអនាគតមិនអាច គ្មានអ្នកត្រួសត្រាយផ្លូវបានទេ។ យើងគួរតែចង់ចាំបុព្វហេតុដ៏អស្ចារ្យរបស់វីរបុរសជានិច្ច ស្នងស្មារតីរបស់វីរបរុសដោយបន្តវែនជំនាន់។ រស្មីឧត្តមគតិអត់ត្រូវពន្លត់ រស្មីជំនឿអត់ត្រូវពន្លត់។យើងត្រូវតែចង់ចាំបំណង ប្រាថ្នាចុងក្រោយរបស់ពួកវីរបរុស ប្តេផ្ញាចិត្តមិនបំភ្លេចឧត្តមគតិដ៏អស្ចារ្យរបស់ពួកគាត់ដែលបាន ពលីជីវិតដើម្បីគោលបំណងនេះ។


ថ្ងៃទី៤ ខែមេសា ជាពិធីបុណ្យឆេងម៉េង លោក Xi Jinping ប្រធានរដ្ឋចិន បានផ្តាំសំដីជូនចំពោះប្រជាជន ចិនទាំងអស់គ្នា ដើម្បីផ្ញើការនឹករលឹកជូនវីរបុរសដែលបានពលីជីវិតដើម្បីប្រទេសជាតិចិន និងបង្រួបបង្រួមប្រជាជនចិនទាំងអស់គ្នាដើរឈ្ពោះទៅខាងមុខ។


១. ចំពោះមនុស្សណាមួយដែលបានពលីជីវិតដ៏មានតម្លៃថ្លៃដើម្បីជាតិ និងសន្តិភាព មិនថាពេលវេលាមានការប្រែប្រួលយ៉ាងណា យើងត្រូវតែចង់ចាំជានិច្ចនូវការពលីជីវិតនិងការលះបង់របស់ពួកគាត់។

ផ្ទាំងពាណិជ្ជកម្ម


២. សាធារណៈរដ្ឋប្រជាមានិកចិន បានត្រូវបង្តើតឡើងដោយទុក្ករបុគ្គលបដិវត្តន៍រាប់មិនអស់ ពលីសាច់ឈាមនិងអាយុជីវិត។យើងត្រូវតែយល់ដឹង យ៉ាងជ្រាលជ្រៅថាអំណាចពណ៌ក្រហមនេះ ទទួលបានមិនងាយស្រួលទេ សាធារណៈរដ្ឋប្រជាមានិកចិនទទួល បានមិនងាយស្រួលទេ។


៣. ក្នុងរយៈពេល១០០ឆ្នាំ ដែលប្រទេសចិនបានតស៊ូយ៉ាងស្វិតស្វាញ សមាជិកបក្សកុម្មុយនិស្តចិន មួយជំនាន់ហើយមួយជំនាន់ទៀតបានខិតខំប្រឹងប្រែង យ៉ាងអត់ធ្មត់និងជានិច្ចកាល បានមានទុក្ករបុគ្គលបដិវត្តន៍ ជាច្រើនសម្បើមដែលបានចាត់ទុកការបាត់បង់ ជីវិតជារឿងធម្មតា បានមានវីរបរុសជាច្រើនសម្បើម ដែលបានតស៊ូយ៉ាងស្វិតស្វាញហើយនិងមានបុគ្គលិក ជាគំរូនាំមុខជាច្រើនសម្បើមដែលបានរួមវិភាគទាន ដោយអត់បានគិតគូរខ្លួនឯ។ពួកគាត់បានបង្កើតឡើង នូវស្មារតីដ៏អស្ចារ្យមួយចំនួន ដែលក្លាយទៅជាស្មារតីរបស់បក្សកុម្មុយនិស្តចិន ផ្តល់ កម្លាំងប៉ះប៉ូវដ៏ខ្លាំងក្លាចំពោះយើងបង្កើតបក្ស អភិវឌ្ឍបក្សនិងធ្វើឲ្យបក្សកាន់តែមាំមួន។


៤. រាល់លើកពេលខ្ញុំចុះទៅអតិតតំបន់បដិវត្តន៍ ខ្ញុំសុទ្ធតែទៅដល់ទីកន្លែងរលឹកប្រវត្តសាស្ត្របដិវត្តន៍ ហេតុអ្វីខ្ញុំទៅដល់នោះ ដោយសារខ្ញុំចង់ដាស់តឿនសមាមិត្តបក្ស យើងទាំងអស់គ្នាមិនអាចបំភ្លេចបាននូវអំណាច ក្រហមទទួលបានយ៉ាងដូចម្តេច សាធារណៈរដ្ឋប្រជាមានិតចិនទទួលបានយ៉ាងដូចម្តេចនិង ការរស់នៅដោយសប្បាយរីករាយនាពេលបច្ចុប្បន្នទទួលបានដូចម្តេច? ខ្ញុំចង់ប្រកាសយ៉ាងច្បាស់ថា បក្សកុម្មុយនិស្តចិននឹងកាន់ទង់ពណ៍ក្រហមយ៉ាងខ្ពង់ខ្ពស់ជានិច្ច ដើរលើមាគ៌ាសង្គមនិយមមានលក្ខណៈ ពិសេសចិនយ៉ាងម៉ឺងម៉ាត់ ដើម្បីជំរុញបុព្វហេតុដែលពួកជំនាន់ចាស់បាន ត្រុសត្រាយផ្លូវឲ្យវិវឌ្ឍទៅមុខដោយអត់ឈប់ឈរ៕

To Top