វូហាន៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចុងក្រោយនេះ ទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន បានប្រមូលសំណាកជាង ១០.៣ លានគំរូ សម្រាប់ធ្វើតេស្តអាស៊ីតនុយក្លេរក្នុងរយៈពេល ៣ថ្ងៃ។ ទីក្រុងនេះបានបើកដំណើរការសាកល្បងថ្មីរួមបញ្ចូលទាំងអស់កាលពីថ្ងៃអង្គារ។ នៅចុងថ្ងៃព្រហស្បតិ៍នេះ សំណាកជាង ៥,៥១ លានគំរូ ត្រូវបានធ្វើតេស្ត នេះបើយោងតាមសន្និសិទសារព័ត៌មាន ដែលធ្វើឡើងដោយទីស្នាក់ការកណ្តាលបង្ការ និងគ្រប់គ្រងការរាតត្បាតនៃខេត្តហ៊ូប៉ី នៅព្រឹកថ្ងៃសុក្រម្សិលមិញនេះ ហើយការធ្វើតេស្តដ៏ធំមួយ...
«វីរុសគឺធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន» នេះជាការលើកឡើងច្រំដែលៗធ្វើឱ្យគេស្តាប់ឡើងទ្រាន់របស់បស្ចិមប្រទេសមួយចំនួនបើទោះបីជាក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានសិក្សាស្រាវជ្រាវនៅក្រុងវូហានផ្ទាល់ហើយសន្និដ្ឋានថា«វាមានលទ្ធភាពស្ទើរតែសូន្យដែលវីរុសបានធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន»ដែលជាការបង្ហាញភស្តុតាងខាងវិទ្យាសាស្ត្រដ៏ប្រចក្សដើម្បីច្រានចោលការលើកឡើងខាងលើនេះក្តី ។ យ៉ាងណាមិញ យើងឃើញថាបស្ចិមប្រទេសមួយចំនួន ពិសេសប្រទេសដែលស្ថិតក្រោមឥទ្ធិពលរបស់អាមេរិកមិនខ្វល់ពីអ្វីដែលជាភស្តុតាងវិទ្យាសាស្ត្រនេះទេ គិតតែពីការស្រែកបន្ទោរហៃអើតាមតែអាមេរិកយ៉ាងងងឹតងងល់ ។ តាមច្បាប់កំណត់របស់អង្គការសុខភាពពិភពលោក ការដាក់ឈ្មោះឱ្យវីរុសប្រភេទថ្មីមិនត្រូវពាក់ព័ន្ធនឹងឈ្មោះប្រទេស តំបន់ឬជាតិសាសន៍ណាមួយនោះទេ ក្នុងន័យចៀសវាងកើតមានការរើសអើង ។ ក៏ប៉ុន្តែយើងឃើញថា បើទោះបីជាអង្គការសុខភាពពិភពលោកបានដាក់ឈ្មោះផ្លូវការឱ្យវីរុសកូរ៉ូណាថ្មីថា «វីរុសកូវីដ-១៩»ហើយក្តី ក៏លោកត្រាំដែលជាអតីតប្រធានាធិបតីអាមេរិកនៅតែហៅវីរុសនេះថា «វីរុសចិន»ឬ«វីរុសវូហាន»នៅកន្លែងសាធារណៈនានាដដែល ។ នេះបានសឱ្យឃើញពីចរិតរើសអើង អនុត្តរភាពនិងមិនគោរពក្រមអន្តរជាតិរបស់ថ្នាក់ដឹកនាំអាមេរិក ។...