ព័ត៌មានអន្តរជាតិ
វៀតណាម ស្ថិតក្នុងចំណោមប្រទេស ទទួលបានការផ្ទេរប្រាក់ធំជាងគេ ទាំង១០ របស់ពិភពលោកក្នុងឆ្នាំ២០២២
ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការផ្ទេរប្រាក់ទៅកាន់ប្រទេសវៀតណាមមានចំនួនសរុប ១៩ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ដែលធ្វើឱ្យវាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលការផ្ទេរប្រាក់ច្រើនជាងគេទាំង ១០ របស់ពិភពលោក។ ការផ្ទេរប្រាក់សរុបទៅកាន់ ប្រទេសអាស៊ីអាគ្នេយ៍ បានកើនឡើងជិត ៥ភាគរយក្នុងឆ្នាំ២០២២ ហើយអាចនឹងកើនឡើងពី ៣,៦ ទៅ ៤,៥ភាគរយនៅឆ្នាំបន្ទាប់ កាសែតក្នុងស្រុកវៀតណាម បានរាយការណ៍ដោយដកស្រង់របាយការណ៍ថ្មីៗនេះដោយធនាគារពិភពលោក និងដៃគូចំណេះដឹងសកល ស្តីពីការធ្វើចំណាកស្រុក និងការអភិវឌ្ឍន៍។ ក្នុងចំណោមប្រភពផ្ញើប្រាក់...