ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត៖ ខ្ញុំចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ ដោយគ្មានប្រតិកម្ម អ្វីកើតឡើងឡើយ
ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា លោកបានចាក់វ៉ាក់កូវីដ១៩រួចរាល់ហើយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ ក្រោយចាក់វ៉ាក់សាំងកន្លះម៉ោងក្រោយមកលោកបានផ្តល់បទសំភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោកគ្មានអ្វីកើតឡើងនោះទេ ។ លោកថា ព្រោះជាធម្មតាចាក់ហើយគ្រូពេទ្យតម្រូវឲ្យត្រូវទុកកន្លះម៉ោងដើម្បីតាមដានស្ថានភាពថា មានបញ្ហាអ្វីកើតឡើង ។ តែលោកបានថ្លែងថា សម្រាប់លោកគ្មានប្រតិកម្មអ្វីកើតឡើងឡើយ ពោលគឺធម្មតា...