ព័ត៌មានជាតិ
វ៉ាក់សាំងកូវីដ ចំនួន១លានដូស ជំនួយជំហានទី៥ របស់ចិន ជូនកម្ពុជា បានមកដល់ រាជធានីភ្នំពេញ
ភ្នំពេញ: នាព្រឹកថ្ងៃទី១ ខែសីហា វ៉ាក់សាំងចិនស៊ីណូហ្វាម ចំនួន១លានដូស ជាជំនួយ របស់រដ្ឋាភិបាលចិន ជូនរាជរដ្ឋាភិបាលកម្ពុជា បានមកដល់រាជធានីភ្នំពេញ ។ នេះជាជំនួយវ៉ាក់សាំង លើកទី៥ របស់ភាគីចិនជូនមកកម្ពុជា ។ រហូតមកដល់ពេលនេះ ចំនួនវ៉ាក់សាំង ដែលជាជំនួយរបស់ចិន ជូនមកកម្ពុជាមានចំនួនសរុប៣.២លានដូស ។ ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដមក ចិននិងកម្ពុជា...