ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ ចំនួន១លានដូស ជំនួយជំហានទី៥ របស់ចិន ជូនកម្ពុជា បានមកដល់ រាជធានីភ្នំពេញ

ភ្នំពេញ: នាព្រឹកថ្ងៃទី១ ខែសីហា វ៉ាក់សាំងចិនស៊ីណូហ្វាម ចំនួន១លានដូស ជាជំនួយ របស់រដ្ឋាភិបាលចិន ជូនរាជរដ្ឋាភិបាលកម្ពុជា បានមកដល់រាជធានីភ្នំពេញ ។ នេះជាជំនួយវ៉ាក់សាំង លើកទី៥ របស់ភាគីចិនជូនមកកម្ពុជា ។ រហូតមកដល់ពេលនេះ ចំនួនវ៉ាក់សាំង ដែលជាជំនួយរបស់ចិន ជូនមកកម្ពុជាមានចំនួនសរុប៣.២លានដូស ។

ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដមក ចិននិងកម្ពុជា បានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះ រាល់ការលំបាកទាំងឡាយ បង្កើតបានជាគំរូសម្រាប់ កិច្ចសហប្រតិបត្តិការ ទប់ស្កាត់ជំងឺវីរុស ក្នុងសហគមន៍អន្តរជាតិ ។ ចាប់តាំង ពីដើមឆ្នាំ២០២១នេះ ចិនបានផ្តល់ វ៉ាក់សាំងកូវីដ ដល់កម្ពុជាសរុប១៨.៧លានដូស ក្នុងនោះ៣.២លានដូសជាជំនួយឥតសំណង និង១៥.៥លានដូសជាការបញ្ជាទិញរបស់ភាគីកម្ពុជា ។ ក្នុងពេលឆាប់ៗនេះ ភាគីចិននឹងផ្តល់ជំនួយជា សម្ភារៈបន្ទាន់ជូនភាគីកម្ពុជា សម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុស ដែលមានតម្លៃសរុប ជាង២០លានយ័ន ក្នុងនោះរួមមានម៉ាស៊ីន អុកស៊ីសែន សម្រាប់វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំង នឹងជំងឺវីរុស។

ចិននិងកម្ពុជា គឺជាបងប្អូនល្អ ប្រៀបដូចដៃនិងជើង និងជាមិត្តភក្តិល្អក្នុង សហគមន៍វាសនារួម ។ ភាគីចិននឹងបន្តធ្វើជាកម្លាំង គាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំង សម្រាប់កម្ពុជា និងគាំទ្រមិនងាករេ ដល់កិច្ចការងារ ប្រយុទ្ធប្រឆាំងជំងឺវីរុស នៅក្នុងកម្ពុជា ។ ដរាបណាជំងឺវីរុសកូវីដ នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិន មកកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ ៕

中国捐赠柬埔寨第五批100万剂新冠疫苗运抵金边

8月1日上午,中国政府向柬埔寨政府无偿捐赠的100万剂中国国药新冠肺炎疫苗运抵金边,此系中方第五次向柬方捐赠新冠疫苗,迄今捐赠疫苗总数多达320万剂。

新冠肺炎疫情暴发以来,中柬两国守望相助、共克时艰,为国际社会抗疫合作抗疫树立了典范。今年以来,中方已向柬提供新冠疫苗共计1870万剂,其中无偿捐赠320万剂,商业采购1550万剂。中方还将于近期向柬提供价值2000万元人民币紧急抗疫物资援助,包括医用氧气机、呼吸机和防护服等,帮助柬方抗击疫情。

中柬是情同手足的好兄弟、命运与共的好朋友。中方将一如既往做柬埔寨坚强的战略后盾和新冠疫苗战略依靠,坚定不移地支持柬抗疫工作。只要柬埔寨的疫情一天不结束,中国对柬埔寨的抗疫援助就一天不会停止。

To Top