ភ្នំពេញ ៖ អនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ តាមលិខិតផ្សព្វផ្សាយ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញទីតាំងចំនួន ១០៥កន្លែង សម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ១២-១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់ នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ។ សូមជំរាបជូនថា ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ១២-១៧ឆ្នាំ សម្រាប់...
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម របស់ប្រទេសចិន ចំនួន១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញបានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង១៧លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ-១៩ ដែលកម្ពុជាទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ចិន...
បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រទេសថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃច័ន្ទថា រដ្ឋាភិបាលជប៉ុន នឹងបរិច្ចាគវ៉ាក់សាំង AstraZeneca មួយចំនួនខណៈដែលប្រទេសថៃ ស្វែងរកការផ្គត់ផ្គង់បន្ថែមបន្ទាប់ពីមានការពន្យារពេល ក្នុងការចាក់វ៉ាក់សាំង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Anutin Charnvirakul...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៨ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពសរុបចំនួន ១,១៥៦,១៥៣នាក់។ ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងសរុបចំនួន ៨៤៩,៩០៨នាក់។
បរទេស៖ប្រទេសកូរ៉េខាងត្បូង នឹងទទួលបានថ្នាំវ៉ាក់សាំង កូវីដ១៩ Moderna ដូសដំបូង ប៉ុន្តែចំនួនថ្នាំវ៉ាក់សំាងនោះ ប្រហែលជាមិនល្មមគ្រប់ ដើម្បីទប់ទល់ចំពោះការកើនឡើងនៃការឆ្លង ជម្ងឺកូវីដ១៩នៅក្នុងប្រទេស ដែលត្រូវបានគេរាយការណ៍មានករណីឆ្លងថ្មីរាប់រយជាប្រចាំថ្ងៃ សម្រាប់រយៈពេលជាច្រើនសប្ដាហ៍។ លោក Son Young-rae ជាមន្ត្រីនាំពាក្យក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូង បាននិយាយថា ថ្នាំវ៉ាក់សាំងអាមេរិក៥៥.០០០ដូស នឹងដឹកមកដល់នៅថ្ងៃទី៣១ ខែឧសភា សម្រាប់ការចែកចាយ នេះបើតាមសេចក្តីរាយការណ៍មួយ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ចំនួន១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំង និងតាមកាលកំណត់ ក្នុងប័ណ្ណចាក់វ៉ាក់សាំង។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយ ស្រួល ដល់កម្មករនិយោជិត ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩...
ញ៉ូដេលី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនផលិតវ៉ាក់សាំងធំ ជាងគេបំផុត នៅលើពិភពលោកបានឲ្យដឹង កាលពីថ្ងៃអង្គារទី ១៨ ឧសភាថា ខ្លួនសង្ឃឹមថា នឹងបន្តការចែកចាយ ថ្នាំការពារកូវីដ-១៩ទៅឲ្យក្រុមហ៊ុន COVAX និងប្រទេសដទៃទៀត នៅចុងឆ្នាំនេះ...
ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ កម្មករ-កម្មការិនីចំនួន ៣ ៩៤២នាក់ បានទទួលចាក់វ៉ាក់ សាំងកូវីដ១៩របស់ស៊ីណូវ៉ាក់រួចរាល់ក្នុងដូសទី១៕
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃច័ន្ទបានប្តេជ្ញាថា នឹងដឹកនាំក្នុងការផលិត និងការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ នៅទូទាំងពិភពលោក ដោយតែងតាំងអ្នកសម្របសម្រួល ដើម្បីស្វែងរកការទូតវ៉ាក់សាំងរបស់ប្រទេស។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងថា “ខ្ញុំដឹងថា ប្រទេសជាច្រើនកំពុងស្នើសុំឱ្យសហរដ្ឋអាមេរិកធ្វើអ្វីៗបន្ថែមទៀត ដែលខ្លះមានការអស់សង្ឃឹម ដែលកំពុងកើនឡើងដោយសារតែវិសាលភាព និងទំហំ នៃការសង្គ្រោះបន្ទាន់របស់ពួកគេ ហើយខ្ញុំសន្យាថា...
ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងមានតំរូវការវ៉ាក់សាំងកូវីដ១៩យ៉ាងសន្ធឹកសន្ធាប់និងគ្រប់ប្រភេទវ៉ាក់សាំងដោយមិនគិតថាជារបស់ប្រទេសមហាអំណាចណាមួយនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពិភពលោក កំពុងប្រែក្លាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នេះ ទៅជាវ៉ាក់សាំងកាតព្វកិច្ច។ ការអះអាងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី បែបនេះ ដោយសង្កេតឃើញថា នៅតាមបណ្ដាប្រទេសមួយចំនួន កំពុងអនុវត្តន៍នូវវិធានការនេះ រួចស្រេចទៅហើយ ដោយបុគ្គលណាមិនបានចាក់វ៉ាក់សាំងកូវីដ១៩គឺមិនអនុញ្ញាតអោយចូលកន្លែងធ្វើការ ឬដើរហើរដោយសេរីបាននោះទេ។