ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសកែតម្រូវឡើងវិញ ចំពោះអាយុមកទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលបានចាប់ផ្តើមយុទ្ធនាការ ចាក់នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ សម្រាប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ។ ក្នុងនោះក្រសួងបញ្ជាក់ឡើងវិញថា វ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់ចាក់ ដល់មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មិនមែនពីអាយុ ១៨ទៅដល់អាយុ ៥៩ឆ្នាំទេ។ សូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន ចំនួន១.៥លានដូស ចំណាយថវិកា១៥លានដុល្លារ...
ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១.៥លានដូស រាជរដ្ឋាភិបាលនឹងបន្ដចាក់ជូនមន្ដ្រីរាជការ និងប្រជាពលរដ្ឋ ដែលកំពុងប្រឈមចំពោះជំងឺកូវីដ-១៩ ជាពិសេសនោះ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងព្រះសីហនុ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ប្រគល់ឲ្យកម្ពុជានាពេលនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងស្រុងដោយក្នុង១ដូស ចំនួន១០ដុល្លារ ដោយចំណាយថវិកា ចំនួន១៥លានដុល្លារ...