Covid-19

ក្រសួងសុខាភិបាល៖ អ្នកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ គឺមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសកែតម្រូវឡើងវិញ ចំពោះអាយុមកទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលបានចាប់ផ្តើមយុទ្ធនាការ ចាក់នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ សម្រាប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ។ ក្នុងនោះក្រសួងបញ្ជាក់ឡើងវិញថា វ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់ចាក់ ដល់មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មិនមែនពីអាយុ ១៨ទៅដល់អាយុ ៥៩ឆ្នាំទេ។

សូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន ចំនួន១.៥លានដូស ចំណាយថវិកា១៥លានដុល្លារ បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។ វ៉ាក់សាំងស៊ីណូវ៉ាក់ អាចចាក់ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ដោយមានប្រសិទ្ធភាពការពារចន្លោះ ពី៧០ ទៅ៨០% ។ ចំណែកអាយុកាលវ៉ាក់សាំងនេះ មានរយៈពេល ៣៦ខែ៕

To Top