ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ថាការស្រាវជ្រាវដោយមន្ទីរពិសោធន៍បានឲ្យដឹងថា ថ្នាំបង្កើត អង់ទីគ័រ គឺវ៉ាក់សំាង ស៊ីណូវ៉ាក់ ដែលទប់ទល់នឹងជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតទាបត្រឹមតែ៦ខែ បន្ទាប់ពីការចាក់លើកទី២ សម្រាប់អ្នកទទួលភាគច្រើន ទោះបីជាការចាក់លើកទី៣ អាចមានឥទ្ធិពលជំរុញខ្លាំងក៏ដោយ ។ ក្រុមអ្នកស្រាវជ្រាវជនជាតិចិន បានរាយការណ៍ពីការស្រាវជ្រាវពីវត្ថុវិភាគឈាមពីមនុស្សពេញវ័យដែលមានសុខភាពល្អដែលមានអាយុចន្លោះពី១៨ទៅ៥៩ឆ្នាំ នៅក្នុងកាសែតដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ...
បរទេស៖ ក្រុមហ៊ុនឱសថខ្នាតយក្សអាមេរិក Pfizer ជាមួយនឹងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNTech បានប្រកាសកិច្ចព្រមព្រៀងមួយ នៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយក្រុមហ៊ុនឱសថ ជីវសាស្ត្រអាហ្វ្រិកខាងត្បូង Biovac ដើម្បីធ្វើការផលិតថ្នាំវ៉ាក់សាំងកូវីដ១៩ សម្រាប់ចែកចាយនៅក្នុងសហព័ន្ធអាហ្វ្រិក ដែលមានបញ្ហាថ្នាំវ៉ាក់សាំង។ ប៉ុន្តែកិច្ចព្រមព្រៀងគ្នានោះ បានជួបជាមួយការរិះគន់ពីក្រុមអន្តរជាតិ ដែលប្រយុទ្ធប្រឆំាងភាពក្រីក្រ និងសម្រាប់ការទទួលបានឱសថ ដែលជាការបោះជំហាន ដ៏ល្អក្នុងទិសដៅដ៏ត្រឹមត្រូវ បានមកដល់យឺតយ៉ាវហួស និងខ្វះខ្វាតនូវអ្វីដែលគេត្រូវការចាំបាច់។ គួរបញ្ជាក់ថា...
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម របស់ប្រទេសចិន ចំនួន១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញបានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង១៧លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ-១៩ ដែលកម្ពុជាទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ចិន...
ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ ខាងមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួន១លានដូស ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ជូនកម្ពុជា។ នេះបើយោងតាមការចេញផ្សាយ ទស្សន៍ជាតិកម្ពុជា ។ ការអញ្ជើញទទួលវ៉ាក់សាំង នៅព្រលានយន្តហោះ...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយ វ៉ាក់សាំង AstraZeneca ប្រមាណ ១លានដូសដល់កម្ពុជា ។ ជំនួយនេះធ្វើឡើង ស្របតាមចំណងមិត្តភាព រវាងជប៉ុន និងកម្ពុជា និងដោយផ្អែកលើ ស្ថានភាពកូវីដ១៩ នៅកម្ពុជា នាពេលបច្ចុប្បន្ន ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៣...
បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថានឹងបញ្ចូនវ៉ាក់សាំង Moderna បន្ទាន់ចំនួន៤លានដូស ទៅឲ្យប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងការរីករាលដាលយ៉ាងខ្លាំង នៅក្នុងប្រទេស។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់នៃសេតវិមានអាមេរិក បានបញ្ជាក់ទៀតថា នៅក្នុងការអំពាវនាវមួយដោយភាគីឥណ្ឌូនេស៊ី អាមេរិក បានធ្វើការឆ្លើយតបភ្លាមៗថា នឹងបញ្ចូនវ៉ាក់សាំងទាំង៤លានដូស ដែលនឹងដាក់ស្ថិតនៅក្រោម កម្មវិធី COVAX ទៅឲ្យឥណ្ឌូនេស៊ីឆាប់បំផុត តាមដែលអាចធ្វើទៅបាន។...
ប៉េកាំង៖ តាមទីភ្នាក់ងារសារព័ត៌មានក្យូដូ បានបង្ហាញថា ប្រទេសចិន បានផ្គត់ផ្គង់ ឬមានគម្រោងផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១២០ លានដល់សមាជិកអាស៊ាន ដែលប្រហែល ៤,៨ ដងនៃចំនួន ដែលត្រូវបានបម្រុងទុក សម្រាប់តំបន់នេះ ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប តាមរយៈកម្មវិធីចែករំលែកវ៉ាក់សាំងការពារពិភពលោក COVAX។ ចំនួននេះត្រូវបានចងក្រងនៅថ្ងៃសុក្រ ដោយសារព័ត៌មានក្យូដូ ដោយផ្អែកលើទិន្នន័យពី Gavi...
បរទេស៖ កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បានសម្តែងការស្វាគមន៍ចំពោះថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន២,៥លានដូសពីសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យនេះ ថាជាជំនួយពីមិត្តពិតប្រាកដ ស្របពេលកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ កំពុងតែធ្វើការដោះស្រាយជាមួយការឆ្លងជម្ងឺកូវិដ១៩ជាចង្កោមនៅក្នុងស្រុក។ ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងតែប្រជែងជាមួយទីក្រុងប៉េកាំង ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅដល់ភូមិសាស្ត្រនយោបាយ តាមរយៈការទូតថ្នាំវ៉ាក់សាំងនោះ កាលដើមឡើយ បានសន្យាផ្តល់ថ្នាំវ៉ាក់សាំងចំនួន៧៥០.០០០ដូស ប៉ុន្តែបានបង្កើនចំនួននោះ ស្របពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជំរុញការសន្យារបស់ខ្លួន ឲ្យបញ្ជូនថ្នាំវ៉ាក់សំាងផលិតដោយអាមេរិកចំនួន៨០លានដូស ទៅជុំវិញពិភពលោក។...
ឡុងដ៌ ៖ អតីតប្រធានាធិបតី នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួង ការបរទេសចំនួន ១០០នាក់បានជំរុញឱ្យក្រុមប្រទេស អ្នកមានទាំង៧ (G7) ឲ្យចំណាយប្រាក់ សម្រាប់ការចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅលើពិភពលោក ដើម្បីជួយបញ្ឈប់ការ រីករាលដាល នៃមេរោគ និងវិលត្រឡប់មកវិញ ដែលជាការគំរាមកំហែង ទូទាំងពិភពលោក ។ មេដឹកនាំទាំងអស់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ CNA នៅថ្ងៃព្រហស្បតិ៍ នេះ បានឲ្យដឹងថា ចំនួនវ៉ាក់សាំង ដែលត្រូវបានចែកចាយ ជូនពិភពលោក មកដល់ពេលនេះ គឺមានចំនួនរហូត ទៅដល់ជាង២ពាន់លានដូស មកហើយ។ ប្រភពដដែលបានឲ្យដឹង ទៀតដែរថា តួលេខដែលត្រូវបានរាប់ដោយ AFP គិតចាប់តាំងតែពី៦ខែ មុនជាពេលដែលយុទ្ធនាការចាក់ វ៉ាក់សាំង...