ព័ត៌មានអន្តរជាតិ
សកម្មជនមីយ៉ានម៉ា ថ្កោលទោសចំពោះការឯកភាពគ្នា រវាងអាស៊ាននិងរបបសឹក ព្រមទាំងប្តេជ្ញាបន្តការតវ៉ា (Video)
បរទេស៖ សកម្មជនគំាទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ានម៉ា បានធ្វើការរិះគន់យ៉ាងខ្លាំងក្លា ចំពោះកិច្ចព្រមព្រៀងគ្នាមួយរវាងមេដឹកនាំសឹក និងមេដឹកនាំអាស៊ាននានា ឲ្យបញ្ចប់វិបត្តិប្រកបដោយហិង្សាក្រោយរដ្ឋប្រហារក្នុងប្រទេស និងបានប្តេជ្ញានៅថ្ងៃអាទិត្យនេះថា នងបន្តយុទ្ធនាការតវ៉ារបស់ពួកគេទៀត។ នៅថ្ងៃអាទិត្យនេះ ការតវ៉ាដោយសន្តិវិធីខ្លះ បានកើតមាននៅក្នុងទីក្រុងធំៗរបស់មីយ៉ានម៉ា ក្រោយមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់សមាគមអាស៊ាន ជាមួយលោកឧត្តមសេនីយ៍ Min Aung Hlaing ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទឲ្យបញ្ចប់ភាពចលាចលក្នុងប្រទេស ប៉ុន្តែមិនបានផ្តល់ពេលវេលាកំណត់នោះទេ។ លោក Khin...