ឆ្នាំ២០២២ នៅអឺរ៉ុប ។ ការវាយប្រហារទៅលើសេដ្ឋកិច្ច ដែលបណ្តាល មកពីជំងឺកូវីដ១៩ នៅមិនទាន់រលាយសាបសូន្យ នៅឡើយ ស្នូរកាំភ្លើងធំ នៃការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏នាំមកនូវពពកខ្មៅលើផ្ទៃមេឃ របស់អឺរ៉ុបទៀតផងដែរ ។ សង្គ្រាមនិងការប៉ះទង្គិច បានបន្សល់ទុកនូវការ ឈឺចាប់ជាច្រើនដល់មនុស្សទាំងឡាយ ហើយក៏បានបង្អង់ល្បឿន នៃការអភិវឌ្ឍរបស់សង្គម ដែលបានបណ្តាលឱ្យកើតមានវិបត្តិសកលមួយ ចំនួនផងដែរ ។រុស្ស៊ីនិងអ៊ុយក្រែនសុទ្ធ...
មេរៀន ពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជា ឆ្នាំ១៩៧៥ និងមេរៀនជាច្រើនទៀត បានបង្រៀនយើងថា ប្រទេសនីមួយៗ មិនត្រូវពឹងផ្អែកទៅលើបរទេសជ្រុលពេកទេ មិនថាវិស័យនយោបាយ សន្តិសុខ ឬសេដ្ឋកិច្ចនោះទេ។ គ្មាននរណាជួយយើងទេ បើយើងមិនអាចជួយខ្លួនឯងបាន, មានតែយើងប្រឹងធ្វើឱ្យជាតិយើងខ្លាំងទេ ទើបយើងអាចរក្សាអត្ថិភាពជាតិយើងបាន។ តាមរយៈមេរៀនពីសង្គ្រាម នៅអ៊ុយក្រែននេះ ខ្ញុំយល់ឃើញថា៖ ១. សន្តិភាពគឺសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលឃើញសោកនាដកម្ម នៃសង្គ្រាម...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានព្យាយាមអូសទាញ ប្រទេសរបស់លោក (រុស្ស៊ី) ឱ្យចូលទៅក្នុងសង្រ្គាម នៅប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងការអត្ថាធិប្បាយសំខាន់ៗដំបូង របស់លោកពូទីន អំពីវិបត្តិក្នុងរយៈពេលជាច្រើនសប្តាហ៍ លោកបាននិយាយថា គោលដៅរបស់អាមេរិក...
ភ្នំពេញ ៖ លោក ហើស សិរីធន់ ទីប្រឹក្សាសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានថ្លែងថា អាមេរិកមិនមែនជាអ្នកចាញ់ សង្គ្រាមនៅវៀតណាម និងអាហ្វហ្គានីស្ថាននោះទេ ប៉ុន្តែអ្នកដែលចាញ់ពិតប្រាកដគឺប្រជាជនស្លូតត្រង់ និងពួកមេដឹកនាំដែលជឿ ដែលផ្ញើជោគវាសនា មកលើអាមេរិកទៅវិញទេ ។ លោក ហើស សិរីធន់បានឲ្យដឹងនៅថ្ងៃ១៦ សីហាថា “សូមកុំយល់ថា អាមេរិក ជាអ្នកចាញ់សង្គ្រាមនៅវៀតណាម...