ព័ត៌មានជាតិ
សម្តេចតេជោ៖ សង្គ្រាមកម្ពុជា-ថៃ ស្ថិតក្នុងទម្រង់សង្គ្រាមទំនើប ដើម្បីជាលេសកាន់កាប់ប្រទេសដទៃ ដោយខុសច្បាប់
ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា សង្គ្រាមព្រំដែនកម្ពុជា-ថៃនាពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងទម្រង់ជាសង្គ្រាមទំនើបដើម្បីជាលេសកាន់កាប់ប្រទេសដទៃដោយខុសច្បាប់ ។ ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោមានប្រសាសន៍ថា ការប្រើប្រាស់ ការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យចំពោះបទល្មើសឆ្លងដែនដូចជាការឆបោកអនឡាញដើម្បីជាលេសកាន់កាប់ប្រទេសដទៃដោយខុសច្បាប់ គឺជាទម្រង់សង្គ្រាមទំនើបមួយនៅក្នុងយុគសម័យនេះ ។ សម្តេចតេជោបន្តថា “សង្គ្រាមព្រំដែនកម្ពុជា-ថៃ គឺស្ថិតនៅក្នុងស្ថានភាពនេះឯង ដែលគេកំពុងកាន់កាប់ទឹកដីរបស់យើងខ្ញុំដែលផ្អែកថា ទឹកដីយើងខ្ញុំគឺជាផ្នែកនៃល្បែងឆបោកអនឡាញ”...