ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានចេញសារជាសំឡេងជាបន្ទាន់មួយជាង៧នាទី នាមុននេះបន្តិចដោយរៀបរាប់ពីការវិវត្តន៍របស់ពលរដ្ឋខ្មែរនៅអ៊ីស្រាអែលដែលកំពុងតែមានសង្គ្រាមបង្កឡើងសារជាថ្មីដោយក្រុមហាម៉ាស់ របស់ប៉ាឡេស្ទីន កាលពីថ្ងៃ៧ តុលា ។ ចំពោះសង្រ្គាមជាថ្មីរវាងប្រទេសទាំងដែលពលរដ្ឋទូទាំងពិភពលោកដឹងថា ជាសង្គ្រាមសាសនាធំៗ២(គ្រឹស្តនិងឥស្លាម) បានធ្វើឲ្យនិស្សិតខ្មែរម្នាក់ស្លាប់បាត់បង់ជីវិតផងដែរនោះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តីជាសារជាហូរហែរអំពីយកចិត្តទុកដាក់លើពលរដ្ឋខ្លួនកំពុងមានវត្តមាននៅទីនោះ ហើយសម្តេចសង្ឃឹមថា សង្គ្រាម នឹងបញ្ចប់ក្នុងពេលឆាប់ខាងមុខនេះ ។ សម្តេចគូសបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា ការប្រយុទ្ធគ្នានឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានជួបជាមួយនឹងសមភាគីតួគីលោក Hakan Fidan ទៅលើប្រធានបទអំពីបញ្ហាជម្លោះរវាងអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសទាំងពីរបានលើកឡើងពីភាពចាំបាច់សម្រាប់ការគោរពសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ខណៈពេលដែលវាយតម្លៃការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងរដ្ឋអារ៉ាប់ដែលទោះបីជាយ៉ាងណាក្តីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានពណ៌នាចំណាត់ការរបស់ក្រុមហាម៉ាសថាជាលទ្ធផលដែលអ៊ីស្រាអ៊ែលទទួលបានពីសកម្មភាពឧក្រិដ្ឋកម្មឥតឈប់ឈរកន្លងមកប្រឆាំងនឹងរដ្ឋប៉ាឡេស្ទីន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ អ្នកនាំពាក្យក្រសួង Nasser Kanaani បាននិយាយថា ប្រតិបត្តិការយោធាគឺជាចលនាដោយឯកតោភាគីរបស់រដ្ឋប៉ាឡេស្ទីនក្នុងការការពារសិទ្ធិដែលមិនអាចប្រកែកបាន របស់ពួកគេ ក៏ដូចជាប្រតិកម្មធម្មជាតិរបស់ពួកគេចំពោះគោលនយោបាយក្តៅគគុក និងការបង្កហេតុរបស់អ៊ីស្រាអែល។ គួរឲ្យដឹងដែរថានៅតាមទីក្រុងធំៗរបស់អ៊ីរ៉ង់ ដូចជាទីក្រុង...