ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា សង្គ្រាមនៅអ៊ីស្រាអ៊ែល នឹងចប់ឆាប់ៗនេះ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានចេញសារជាសំឡេងជាបន្ទាន់មួយជាង៧នាទី នាមុននេះបន្តិចដោយរៀបរាប់ពីការវិវត្តន៍របស់ពលរដ្ឋខ្មែរនៅអ៊ីស្រាអែលដែលកំពុងតែមានសង្គ្រាមបង្កឡើងសារជាថ្មីដោយក្រុមហាម៉ាស់ របស់ប៉ាឡេស្ទីន កាលពីថ្ងៃ៧ តុលា ។ ចំពោះសង្រ្គាមជាថ្មីរវាងប្រទេសទាំងដែលពលរដ្ឋទូទាំងពិភពលោកដឹងថា ជាសង្គ្រាមសាសនាធំៗ២(គ្រឹស្តនិងឥស្លាម) បានធ្វើឲ្យនិស្សិតខ្មែរម្នាក់ស្លាប់បាត់បង់ជីវិតផងដែរនោះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តីជាសារជាហូរហែរអំពីយកចិត្តទុកដាក់លើពលរដ្ឋខ្លួនកំពុងមានវត្តមាននៅទីនោះ ហើយសម្តេចសង្ឃឹមថា សង្គ្រាម នឹងបញ្ចប់ក្នុងពេលឆាប់ខាងមុខនេះ ។

សម្តេចគូសបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា ការប្រយុទ្ធគ្នានឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ តាមរយៈការរកដំណោះស្រាយនៃកាចរចាគ្នាជៀសជាងនឹងការប្រើប្រាស់អាវុធ និងការដោះលែងជនជាតិស៊ីវិល និងអ្នកចំណាប់ខ្មាំងទាំងអស់ដោយសុវត្ថិភាព”។

ជាមួយគ្នានេះ សម្តេចក៏បានប្រៀបធៀបអំពីការប្រើប្រាស់សង្គ្រាម និងសន្តិភាពផងដែរ “ស្ថានភាពនេះក៏បានបញ្ជាក់ឲ្យយើងទាំងគ្នា យល់ពីតម្លៃនៃសន្តិភាពដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាសន្តិភាព”៕

To Top