ព័ត៌មានអន្តរជាតិ
ចិនបោះឆ្នោតប្រឆាំងនឹង ការស៊ើបអង្កេតរបស់ អង្គការសហប្រជាជាតិ លើឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី
បរទេស៖ ប្រទេសចិនបានបោះឆ្នោតប្រឆាំងនឹង ការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិលើ ឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីដែលអាច កើតមាននៅក្នុងប្រទេសអ៊ុយក្រែន ចំពេលមានការព្រួយបារម្ភថា ការស៊ើបអង្កេតនេះមានហេតុផលនយោបាយ។ ចំណាត់ការនេះមានន័យថា ទីក្រុងប៉េកាំងបានងាកចេញពី ជំហរអនុប្បវាទពីមុនលើជម្លោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Chen Xu ដែលជាអ្នកការទូតកំពូល របស់ចិនបាននិយាយថា...