ព័ត៌មានអន្តរជាតិ

ចិនបោះឆ្នោតប្រឆាំងនឹង ការស៊ើបអង្កេតរបស់ អង្គការសហប្រជាជាតិ លើឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី

បរទេស៖ ប្រទេសចិនបានបោះឆ្នោតប្រឆាំងនឹង ការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិលើ ឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីដែលអាច កើតមាននៅក្នុងប្រទេសអ៊ុយក្រែន ចំពេលមានការព្រួយបារម្ភថា ការស៊ើបអង្កេតនេះមានហេតុផលនយោបាយ។ ចំណាត់ការនេះមានន័យថា ទីក្រុងប៉េកាំងបានងាកចេញពី ជំហរអនុប្បវាទពីមុនលើជម្លោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Chen Xu ដែលជាអ្នកការទូតកំពូល របស់ចិនបាននិយាយថា “យើងបានកត់សម្គាល់ឃើញថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នយោបាយ និងការប្រឈមមុខដាក់គ្នានៅ [ក្រុមប្រឹក្សា] បានកើនឡើង ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ភាពជឿជាក់ ភាពមិនលំអៀង និងសាមគ្គីភាព [នៃស្ថាប័ន]” ការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ។

ផ្ទាំងពាណិជ្ជកម្ម

លោក Chen បានធ្វើការអត្ថាធិប្បាយនៅមុនពេល ក្រុមប្រឹក្សាសិទ្ធិមនុស្សបានបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ ដោយសំឡេង 33-2 ជាមួយនឹង 12 អនុប្បវាទ ដើម្បីអនុម័តដំណោះស្រាយដែលអំពាវនាវ ឱ្យមានការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម ។ ប្រទេស អេរីទ្រា ជាប្រទេសតែមួយគត់ដែលបោះឆ្នោត NO។ សមាជិកដែលបានអនុប្បវាទរួមមាន ប្រទេស អាមេនី បូលីវី កាមេរូន គុយបា ឥណ្ឌា កាហ្សាក់ស្ថាន ណាមីប៊ី ប៉ាគីស្ថាន សេណេហ្គាល់ ស៊ូដង់ អ៊ូសបេគីស្ថាន និងវ៉េណេស៊ុយអេឡា៕

ប្រែសម្រួលៈ ណៃ តុលា

To Top