ព័ត៌មានអន្តរជាតិ
អាមេរិក និងជប៉ុន ប្រឈមមុខនឹងចិន លើសន្តិសុខដែនសមុទ្រ ចំពេលមានភាពតានតឹង
តូក្យូ៖ សហរដ្ឋអាមេរិក ចិន និងជប៉ុន បានជជែកគ្នាពីបញ្ហាសន្តិសុខដែនសមុទ្រនៅក្នុងកិច្ចប្រជុំកំពូលក្នុងតំបន់កាលពីថ្ងៃពុធ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានចូលរួមក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិត ជាលើកដំបូងចាប់តាំងពីមេដឹកនាំទាំងពីរឡើងកាន់តំណែង។ ការប្រមូលផ្តុំនិម្មិតនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានកើតឡើង ខណៈដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន បាននឹងកំពុងកាន់តែខ្លាំងនាពេលថ្មីៗនេះ ជុំវិញបញ្ហាជាច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជាសមុទ្រចិនខាងត្បូង និងខាងកើត និងច្រកសមុទ្រតៃវ៉ាន់។ ការចូលរួមរបស់លោក...