ព័ត៌មានអន្តរជាតិ

អាមេរិក និងជប៉ុន ប្រឈមមុខនឹងចិន លើសន្តិសុខដែនសមុទ្រ ចំពេលមានភាពតានតឹង

តូក្យូ៖ សហរដ្ឋអាមេរិក ចិន និងជប៉ុន បានជជែកគ្នាពីបញ្ហាសន្តិសុខដែនសមុទ្រនៅក្នុងកិច្ចប្រជុំកំពូលក្នុងតំបន់កាលពីថ្ងៃពុធ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានចូលរួមក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិត ជាលើកដំបូងចាប់តាំងពីមេដឹកនាំទាំងពីរឡើងកាន់តំណែង។

ការប្រមូលផ្តុំនិម្មិតនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានកើតឡើង ខណៈដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន បាននឹងកំពុងកាន់តែខ្លាំងនាពេលថ្មីៗនេះ ជុំវិញបញ្ហាជាច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជាសមុទ្រចិនខាងត្បូង និងខាងកើត និងច្រកសមុទ្រតៃវ៉ាន់។

ការចូលរួមរបស់លោក បៃដិន នៅក្នុងកិច្ចប្រជុំនេះ បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក មានចេតនាចង់ដណ្ដើមឥទ្ធិពលរបស់ខ្លួនឡើងវិញ នៅក្នុងតំបន់ ខណៈដែលប្រទេសចិន បាននិងកំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

លោក ដូណាល់ ដែលជាអ្នកស្នងតំណែងមុនរបស់លោក បៃដិន ដែលអវត្តមានពីកិច្ចប្រជុំកំពូលក្នុងតំបន់រយៈពេល ៤ឆ្នាំជាប់គ្នាក្នុងអំឡុងពេលកាន់តំណែងរបស់លោក បានទាក់ទាញការរិះគន់ ចំពោះការខ្វះចំណាប់អារម្មណ៍របស់លោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ផ្ទាំងពាណិជ្ជកម្ម

ដោយកត់សម្គាល់ពីការប្តេជ្ញាចិត្ត “យូរអង្វែង” របស់សហរដ្ឋអាមេរិក ចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក លោក បៃដិន បានសម្តែងការព្រួយបារម្ភលើ “ការគំរាមកំហែង” ចំពោះបទបញ្ជាផ្អែកលើច្បាប់អន្តរជាតិ ហើយបានប្តេជ្ញាឈរជាមួយសម្ព័ន្ធមិត្ត និងដៃគូនានាក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងសេរីភាពរបស់ប្រជាជន។

លោកបៃដិន ត្រូវបានដកស្រង់សម្ដីថា សហរដ្ឋអាមេរិក នឹងស្វែងយល់ជាមួយដៃគូ “ការអភិវឌ្ឍន៍ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក” ដែលនឹងកំណត់ “គោលបំណងរួម” របស់ពួកគេជុំវិញការសម្របសម្រួលពាណិជ្ជកម្ម ស្តង់ដារសម្រាប់សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យា ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកផ្សេងៗទៀត។

បន្ទាប់ពីកិច្ចប្រជុំកំពូលនេះ លោក គីស៊ីដា ដែលបានក្លាយជានាយករដ្ឋមន្ត្រីនៅដើមខែតុលា បានប្រាប់អ្នកសារព័ត៌មានថា លោកបានបង្ហាញពី “ជំហររឹងមាំ” របស់ប្រទេសជប៉ុន ស្តីពីសន្តិសុខដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើត ទៅកាន់មេដឹកនាំនៃប្រទេសដទៃទៀត៕

To Top
×