ព័ត៌មានអន្តរជាតិ
រុស្ស៊ី នឹងមិនបន្ដកិច្ចចរចា សន្ធិសញ្ញាសន្ដិភាព ជាមួយជប៉ុនទៀតនោះទេ
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងលែងបន្តការចរចា សន្ធិសញ្ញាសន្តិភាព ជាមួយប្រទេសជប៉ុនទៀតហើយ ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម របស់ទីក្រុងតូក្យូ ប្រឆាំងនឹងរុស្ស៊ីជុំវិញ ស្ថានការណ៍នៅអ៊ុយក្រែន។ ទីក្រុងមូស្គូ ក៏នឹងលុបចោល ការធ្វើដំណើរដោយគ្មានទិដ្ឋាការ សម្រាប់ពលរដ្ឋជប៉ុន ទៅកាន់កោះប៉ាស៊ីហ្វិក ដែលមានជម្លោះចំនួន៤ ដែលត្រូវបានគេស្គាល់ថា ជាតំបន់ Kurils ភាគខាងត្បូង ក្នុងប្រទេសរុស្ស៊ី និងដែនដីភាគខាងជើង ក្នុងប្រទេសជប៉ុន។...