ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០២២ គឺជាឆ្នាំមិនធម្មតា សម្រាប់សមរភូមិការទូត របស់កម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ឆ្នាំ២០២២ គឺជាឆ្នាំមិនធម្មតាសម្រាប់សមរភូមិការទូតគឺជាឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ានក្នុងខណ:ដែលមានការប្រឈមធំៗ ស្មុគស្មាញ និងច្រើនបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិនៃសហគមន៍តំបន់នេះ។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ។ ការលើកឡើងនេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា «ឆ្នាំ២០២២ គឺជាឆ្នាំមិនធម្មតាសម្រាប់សមរភូមិការទូតរបស់យើង គឺជាឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ានក្នុងខណ:ដែលមានការប្រឈមធំៗ...