គៀវ៖ នៅក្នុងការផ្លាស់ប្តូរជំហរដ៏សំខាន់មួយ ស្តីពីបទឈប់បាញ់ដ៏មានសក្តានុពល បន្ទាប់ពីជម្លោះរយៈពេល ៣៣ ខែ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានបង្ហាញជាលើកដំបូងថា ទីក្រុងគៀវ អាចទទួលយកការគ្រប់គ្រងរបស់រុស្ស៊ី លើទឹកដីមួយចំនួនរបស់ខ្លួនជាថ្នូរនឹង ការប្ដូរយកសមាជិកភាពរបស់ខ្លួន នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ ឥរិយាបថថ្មីរបស់អ៊ុយក្រែន ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការឆ្លើយតបទៅនឹងជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham បានអំពាវនាវឱ្យអ្នកបើកយន្តហោះ លោកខាងលិចមកចូលរួម ប្រយុទ្ធដើម្បីសេរីភាពជាមួយនឹង យោធានៃប្រទេសអ៊ុយក្រែន រហូតដល់ទីក្រុងគៀវអាចបណ្តុះបណ្តាល អ្នកបើកយន្តហោះរបស់ខ្លួនបាន។ ប្រភពដដែលបានសរសេរទៀតថា ខណៈពេលដែលយន្តហោះចម្បាំង F-16 ផលិតដោយអាមេរិក បានចាប់ផ្តើមមកដល់អ៊ុយក្រែន ប៉ុន្តែបច្ចុប្បន្នមិនមានអ្នកបើកយន្តហោះ គ្រប់គ្រាន់ដើម្បីហោះហើរយន្តហោះ ទំនើបទាំងនោះនៅឡើយទេ។ លោក Graham...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បាននិយាយថា ប្រទេសប៉ូឡូញនឹងបង្កើន កម្លាំងយោធារបស់ខ្លួនបីដង នៅតាមព្រំដែនជាមួយប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តរុស្ស៊ី ចាប់ពីខែក្រោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីទីក្រុង Minsk (បេឡារុស្ស) បាននិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Hakan Fidan រដ្ឋាភិបាលការបរទេសនៃ រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកនឹងព្យាយាម ចូលរួមជាមួយក្រុម BRICS ហើយមានបំណងលើកបញ្ហានេះ នៅក្នុងកិច្ចប្រជុំនាពេលខាងមុខនៃរដ្ឋមន្ត្រីការបរទេស នៃប្លុកសេដ្ឋកិច្ចនៅក្នុងប្រទេសរុស្ស៊ីផងដែរ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ខណៈកំពុងបំពេញទស្សនកិច្ច រយៈពេលបីថ្ងៃទៅកាន់ប្រទេសចិន លោក Fidan បានបញ្ជាក់ថា តួគីបានរង់ចាំជាយូរមកហើយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអេស្តីនីលោកស្រី Kaja Kallas បានលើកឡើងថាលទ្ធភាព ដែលអ៊ុយក្រែនអាចក្លាយទៅជា សមាជិករបស់អង្គការណាតូបានគឺ នឹងក្លាយទៅជាភាពជោគជ័យ របស់រដ្ឋាភិបលទីក្រុងគៀវ។ រំលឹកដែរថាមកទល់នឹងពេលនេះ ប្លុកដែលដឹកនាំសហរដ្ឋអាមេរិកមួយនេះ បានបន្តបដិសេធ និងពន្យាពេលបេក្ខភាពរបស់អ៊ុយក្រែន ក្នុងការក្លាយទៅជាសមាជិកពេញសិទ្ធ អង្គការយោធាដ៏ធំបំផុតរបស់ពិភពលោក ដោយលើកហេតុផលថា ដរាបណាជម្លោះជាមួយនឹងរុស្សីនៅតែបន្ត។ អ្នកឆ្លើយឆ្លងទូរទស្សន៍ BBC បានសួរលោកស្រី...
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សកម្មភាពរបស់អង្គការណាតូនៅអឺរ៉ុបខាងកើត និងតំបន់សមុទ្រខ្មៅ គឺផ្តោតលើការរៀបចំសម្ព័ន្ធមិត្តរបស់ខ្លួន សម្រាប់ការប្រឈមមុខដាក់គ្នាដ៏មានសក្តានុពលជាមួយរុស្ស៊ី ដោយលើកឡើងពីសកម្មភាពយោធានៅក្នុងតំបន់។ កន្លងមកអាជ្ញាធររ៉ូម៉ានី បានប្រកាសពីការត្រៀមខ្លួនរបស់ពួកគេក្នុងការវិនិយោគ ២,៥ពាន់លានអឺរ៉ូ (២,៧ពាន់លានដុល្លារអាមេរិក) ក្នុងការធ្វើទំនើបកម្មមូលដ្ឋានទ័ពអាកាស Mihail Kogalniceanu ក្នុងតំបន់ Constanta County។ ក្រសួងបានឲ្យដឆងថា មូលដ្ឋាននេះគ្រោងនឹងពង្រីកទៅជាទីក្រុងយោធា ដែលមានសមត្ថភាពផ្ទុកក្រុមគ្រួសាររបស់បុគ្គលិកយោធាចំនួន ១០,០០០នាក់ ជាមួយនឹងផែនការបង្កើតហេដ្ឋារចនាសម្ព័ន្ធទីក្រុង។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិ Jana Cernochova បាននិយាយនៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍កាលពីថ្ងៃអាទិត្យថា វានៅសល់មិនច្រើនទេនៅក្នុងឃ្លាំងស្តុកទំនិញ របស់សាធារណរដ្ឋឆេក ដែលអាចបញ្ជូនទៅទីក្រុងគៀវ។ ក្នុងនោះលោកស្រីបានបន្ថែមទៀតថា រដ្ឋាភិបាលទីក្រុង Prague មានបំណងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ដើម្បីបន្តការចែកចាយអាវុធ និងគ្រាប់រំសេវ។ កាលពីដើមខែនេះ ក្រសួងការពារជាតិឆេកបានចេញផ្សាយ របាយការណ៍មួយដែលរាយបញ្ជី ឧបករណ៍ទាំងអស់ដែលបានបរិច្ចាគ ទៅប្រទេសអ៊ុយក្រែន...
បរទេស៖លោករដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រី Peter Szijjarto កាលពីថ្ងៃសុក្រម្សិលមិញនេះបានលើកឡើងថាលក្ខខណ្ឌទាំងឡាយសម្រាប់ការចរចាបញ្ចប់ជម្លោះនៅអ៊ុយក្រែននឹងអូសបន្លាយកាន់តែអាក្រក់ឡើងហើយគ្មានពេលណាដែលសាកសមពិភាក្សាបំផុតជាងបច្ចុប្បន្នឡើយ។ យោងតាមការចេញផ្សាយរបស់ RT នៅពេលនេះភាគីខាងរុស្សីពានបង្ហាញជំហត្រៀមខ្លួនរួចជាស្រេចក្នុងការស្វែងរកដំណោះស្រាយផ្នែកកាទូតចំពោះវិបត្តិប៉ុន្តែបែរជាបានទទួលរងនូវការបដិសេធពីសំណាក់សហរដ្ឋអាមេរិកនិងអង្គការណាតូដែលជាអ្នកផ្គត់ផ្គង់និងគាំទ្រអាវុធឲ្យអ៊ុយក្រែននោះទៅវិញ។ លោក Szijjarto បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ បន្ទាប់ពីជំនួបរបស់គាត់ជាមួយរដ្ឋមន្ត្រីការបរទេសតួគី លោក Hakan Fidan ដោយបញ្ជាក់ថានឹងមិនមានលក្ខខណ្ឌណាដេលល្អប្រសើរជាងការចរចាសន្តិភាពនាពេលនេះទេ។ លោកក៏បានបន្ថែមទៀតដែរថា៖ស្ថានភាពកាលថ្ងៃម្សិលមិញគឺប្រសើរជាងថ្ងៃនេះ ហើយស្ថានភាពនៅថ្ងៃស្អែកនឹងអាក្រក់ជាងថ្ងៃនេះទៅទៀត៕ ប្រែសម្រួល៖ស៊ុនលី
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចាប់យកដំណើរស្វែងរក អាវុធបន្ថែមទៀត និងសមាជិកភាពអ៊ុយក្រែននៃ ស្ថាប័នលោកខាងលិចដ៏មានឥទ្ធិពល ទៅកាន់កិច្ចប្រជុំកំពូល ដ៏ធំទូលាយនៃមេដឹកនាំអឺរ៉ុប។ ប៉ុន្តែនៅពេលដែលលោក ហ្សេឡិនស្គី បានបន្តការទាមទាររបស់លោក សម្រាប់សមាជិកភាពណាតូ និងសហភាពអឺរ៉ុប នៅឯកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុប ក្នុងប្រទេសម៉ុលដាវី ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំនៃសម្ព័ន្ធភាពយោធា បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសន័រវេស ហើយត្រូវបានបែងចែកតាម ការអំពាវនាវរបស់អ៊ុយក្រែន។...
បរទេស៖ ទស្សនាវដ្ដី Foreign Policy បានរាយការណ៍ថា ប្រទេសអ៊ុយក្រែនបានទទួលការ ដឹកជញ្ជូនគ្រាប់បែកចង្កោម ដ៏ចម្រូងចម្រាសពីទីក្រុងTürkiye។ រដ្ឋាភិបាលទីក្រុងគៀវ បានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោន នូវអាវុធសម័យសង្គ្រាមត្រជាក់ អស់រយៈពេលជាច្រើនខែមកហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ការនាំចេញបានធ្វើឡើង ចាប់តាំងពីខែវិច្ឆិកាមក អតីតមន្ត្រីអាមេរិក និងអឺរ៉ុបបានប្រាប់សារព័ត៌មាន។...