ព័ត៌មានអន្តរជាតិ

លោក​ ហ្សេឡិនស្គី បន្ដសុំអាវុធពីសមាជិកណាតូ និងទទូចចូលជាសមាជិកណាតូ និងសហភាពអឺរ៉ុប

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចាប់យកដំណើរស្វែងរក អាវុធបន្ថែមទៀត និងសមាជិកភាពអ៊ុយក្រែននៃ ស្ថាប័នលោកខាងលិចដ៏មានឥទ្ធិពល ទៅកាន់កិច្ចប្រជុំកំពូល ដ៏ធំទូលាយនៃមេដឹកនាំអឺរ៉ុប។

ប៉ុន្តែនៅពេលដែលលោក ហ្សេឡិនស្គី បានបន្តការទាមទាររបស់លោក សម្រាប់សមាជិកភាពណាតូ និងសហភាពអឺរ៉ុប នៅឯកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុប ក្នុងប្រទេសម៉ុលដាវី ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំនៃសម្ព័ន្ធភាពយោធា បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសន័រវេស ហើយត្រូវបានបែងចែកតាម ការអំពាវនាវរបស់អ៊ុយក្រែន។

លោក ហ្សេឡិនស្គី បានលើកឡើងថា ប្រទេសទាំងអស់ដែលជាប់ព្រំដែនរុស្ស៊ី គួរតែជាសមាជិកពេញលេញនៃ អង្គការទាំងពីរចាប់តាំងពីទីក្រុងម៉ូស្គូ “ព្យាយាមលេបតែអ្នក ដែលនៅក្រៅកន្លែងសន្តិសុខរួម” ។

លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​ពី​អឺរ៉ុប ​បន្ថែម​ទៀត​នៅ​លើ​មូលដ្ឋាន ដែល​លោក​បាន​និយាយ​ថា ​កំពុង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស និង​ការ​ពន្លឿន​សន្តិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

យោងតាមលោក Stefanie Dekker របស់កាសែត Al Jazeera បានរាយការណ៍ពីកិច្ចប្រជុំកំពូលថា លោក ហ្សេឡិនស្គី គឺជាមេដឹកនាំបរទេសដំបូងគេ ដែលបានមកដល់កន្លែងនេះ ការផ្លាស់ប្តូរមិនទំនង “ដោយចៃដន្យ” នោះឡើយ ។

ការជ្រើសរើស ដើម្បីរៀបចំកិច្ចប្រជុំកំពូលនៅម៉ុលដូវ៉ា ដែលជាអតីតសាធារណរដ្ឋសូវៀត ដែលមានប្រជាជនប្រមាណ ២,៦លាននាក់នៅជិតអ៊ុយក្រែន ត្រូវបានគេមើលឃើញថា ជាសារទៅកាន់វិមានក្រឹមឡាំង ពីសហភាពអឺរ៉ុប និងរដ្ឋាភិបាល ដែលគាំទ្រលោកខាងលិចរបស់ម៉ុលដូវ៉ា។

នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានប្រាប់កិច្ចប្រជុំកំពូលថា “កិច្ចប្រជុំរបស់យើងថ្ងៃនេះនៅម៉ុលដូវ៉ា បានជជែកគ្នាយ៉ាងច្រើន។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន ហើយនៅទីនេះ ការគំរាមកំហែងរបស់រុស្ស៊ី គឺអាចយល់បាន”។

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ក៏បានចូលរួមផងដែរ។ ទន្ទឹមនឹងនេះ នៅក្នុងប្រទេសន័រវេស ការបែកបាក់គ្នាក្នុងចំណោមសម្ព័ន្ធមិត្តណាតូ អំពីល្បឿននៃការចូលជា សមាជិករបស់ទីក្រុងគៀវ បានក្លាយជាជាក់ស្តែង ត្រឹមតែប៉ុន្មានសប្តាហ៍មុនកិច្ចប្រជុំកំពូល នៅពាក់កណ្តាលខែកក្កដានៅទីក្រុង Vilnius ៕

ប្រែសម្រួល ឈូក ​បូរ៉ា

To Top