ព័ត៌មានអន្តរជាតិ
សមាជិករដ្ឋសភារុស្ស៊ី នឹងពិភាក្សាពីការទទួលស្គាល់ អ៊ុយក្រែនភាគខាងកើត ជារដ្ឋឯករាជ្យ
បរទេស៖ ប្រធានរដ្ឋសភារុស្ស៊ី បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋសភារបស់ប្រទេសរុស្ស៊ី នឹងធ្វើកិច្ចពិភាក្សាគ្នានៅសប្ដាហ៍ក្រោយ លើគំនិតមួយស្នើឲ្យ លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ទទួលស្គាល់តំបន់បំបែកខ្លួន គាំទ្ររុស្ស៊ីចំនួន២ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ថាជារដ្ឋឯករាជ្យ។ តាមសេចក្តីរាយការណ៍ លោក Vyacheslav Volodin ដែលជាប្រធានរដ្ឋសភារសប់ប្រទេសរុស្ស៊ី បានធ្វើការប្រកាសយ៉ាងដូច្នោះ នៅមុនជំនួបគ្នាក្នុងទីក្រុងហ្សឺណែវ រវាងរដ្ឋមន្ត្រីការបរទេសអាមេរិកនិងរុស្ស៊ី នាថ្ងៃសុក្រនេះ...