បរទេស៖ កងទ័ពជើងទឹកអាមេរិក បានបាញ់ទម្លាក់យន្តហោះចម្បាំង F/A-18 របស់ខ្លួនដោយអចេតនានៅក្នុងឧប្បត្តិហេតុ បាញ់ប្រហារគ្នានៅសមុទ្រក្រហម។ មន្ទីរបញ្ចកោណបានប្រកាសភ្លាមៗ បន្ទាប់ពីបានចេញសេចក្តីប្រកាសព័ត៌មាន អំពីការវាយឆ្មក់ដោយជោគជ័យមួយផ្សេងទៀត ប្រឆាំងនឹងគោលដៅរបស់ក្រុមឧទ្ទាម ហួធី នៅក្នុងប្រទេសយេម៉ែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់កាលពីព្រឹកថ្ងៃអាទិត្យថា យន្តហោះ...
យោងតាមទូរទស្សន៍គ្រប់គ្រងដោយក្រុមឧទ្ទាមហួធី ឈ្មោះថា al-Masirah បានផ្សាយថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារតាមផ្លូវអាកាស ទៅលើទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah របស់ប្រទេសយ៉េមែន ។ ការវាយប្រហារតាមផ្លូវអាកាស ត្រូវបានគេរាយការណ៍មកថា បានកំណត់គោលដៅនៅស្រុក al-Salif ស្ថិតនៅភាគពាយ័ព្យ ប៉ុន្តែព័ត៌មានលម្អិតស្តីពីការស្លាប់ និងរបួសមិនទាន់អាចដឹងបានភ្លាមៗនោះទេ ។ អ្នកស្រុកនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមបានរាយការណ៍ពីការផ្ទុះដ៏ខ្លាំងក្លាមួយ នៅជិតទីតាំងដែលគ្រប់គ្រងដោយក្រុម...
SANAA៖ អ្នកនាំពាក្យយោធាសម្រាប់ក្រុម របស់យេហួធី របស់ប្រទេសយ៉េមែន បានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមនេះបានបើកការវាយប្រហារលើ នាវាចំនួន៣គ្រឿងនៅដែនសមុទ្រក្រហម និងនៅមហាសមុទ្រឥណ្ឌា ។ លោក Yahya Sarea អ្នកនាំពាក្យបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទូរទស្សន៍ Houthi-run al-Masirah ថា “ការវាយប្រហារលើកទី១ បានកំណត់គោលដៅលើកប៉ាល់ របស់សហរដ្ឋអាមេរិក Larego...
បរទេស៖ យោធាអាមេរិកបានឲ្យដឹងថា ខ្លួនបានកម្ទេចយន្តហោះគ្មានមនុស្ស បើកដែលបាញ់ដោយក្រុមឧទ្ទាម ហួធី នៅក្នុងប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ដោយសន្មត់ថា បានធ្លាក់ចូលទៅក្នុងសមុទ្រក្រហម ។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ថា (CENTCOM) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានរបាយការណ៍អំពីការខូចខាត ឬរបួសពីកប៉ាល់នៅក្នុងតំបន់ជុំវិញនោះទេ ។ ទីបញ្ជាការ CETNCOM ក៏បានឲ្យដឹងផងដែរថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន៥គ្រឿង និង UAV...
បរទេស៖ មេបញ្ជាការកំពូលនៃ កងទ័ពជើងទឹកអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា បានប្រាប់សារព័ត៌មាន The Associated Press កាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ “ជាប់ពាក់ព័ន្ធដោយផ្ទាល់យ៉ាងខ្លាំង” នៅក្នុងការវាយប្រហារតាមកប៉ាល់ ដែលក្រុមឧទ្ទាម ហួធី របស់យេម៉ែន បានធ្វើក្នុងអំឡុងសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ ប្រទេសចិនបានអំពាវនាវឱ្យបញ្ចប់ “ការយាយី” លើនាវាស៊ីវិលនៅសមុទ្រក្រហម កាលពីថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហារលើនាវាជាច្រើន ដោយពួកឧទ្ទាមហួធី ក្នុងសាមគ្គីភាពជាមួយ ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការឈ្លានពានរបស់ពូកឧទ្ទាម ហួធី ប្រឆាំងនឹងនាវាដឹកជញ្ជូននៅក្នុង និងជុំវិញសមុទ្រក្រហម គឺបាននាំឱ្យមានការវាយប្រហារសងសឹក នៅក្នុងប្រទេសយេម៉ែន ដោយកងកម្លាំងសហរដ្ឋអាមេរិក...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃពុធថា មន្ត្រីមន្ទីរប៉ង់តាហ្គោន មានការព្រួយបារម្ភអំពីការចំណាយកើនឡើង ដល់សហរដ្ឋអាមេរិកក្នុងការទប់ទល់ជាមួយនឹង ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល របស់ក្រុមឧទ្ទាម ហួធី នៅសមុទ្រក្រហម ។ របាយការណ៍នៃការព្រួយបារម្ភនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុនដឹកទំនិញធំៗជាច្រើន បានផ្អាកការធ្វើដំណើរឆ្លងកាត់ផ្លូវ នៅសមុទ្រក្រហម ដោយលើកឡើងពីការព្រួយបារម្ភ អំពីសុវត្ថិភាពនៃនាវារបស់ពួកគេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ ដោយដកស្រង់សំដីជនជាតិអ៊ីស្រាអែលពីរនាក់ និងមន្ត្រីអាមេរិកថា សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងប្រកាសនៅថ្ងៃសុក្រ អំពីការដាក់ពង្រាយ “កងកម្លាំងពិសេសពហុជាតិ ដែលបានធ្វើឱ្យប្រសើរឡើង” នៅក្នុងសមុទ្រក្រហម ដើម្បីរារាំងចលនាឧទ្ទាម Ansar Allah ដែលត្រូវបានគេស្គាល់ថាជា ហួធី ពីការវាយប្រហារបន្ថែមលើនាវា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ថា អង្គការជនអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ថា (IOM) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ជនអន្តោប្រវេសន៍ប្រមាណ ៣៤នាក់ បានបាត់បង់ជីវិតនៅឆ្នេរសមុទ្រ Djibouti នៃដែនសមុទ្រក្រហម ។ លោក Mohammed Abdiker នាយកប្រចាំតំបន់របស់អង្គារ IOM ប្រចំានៅតំបន់ខាងកើត...