Covid-19
ក្រុមស្រ្តីក្នុងសម័យកូវីដ ជួបវិបត្តិក្នុងការបីបាច់ចិញ្ចឹមកូន តាមរយៈរកប្រាក់បង់ថ្លៃសាលាឯកជន
ភ្នំពេញ៖ ក្នុងទឹកមុខញញឹមញញែមផង ក្រៀមក្រំផងក្រុមស្រ្តីដែលជាអាជីវករ និងធ្វើការក្នុងក្រុមហ៊ុនឯកជន មួយចំនួនបានបញ្ចេញអារម្មណ៍រៀងៗខ្លួន ជុំវិញការមើលថែទាំកូនៗ ក្នុងពេលកម្ពុជាបាននិងកំពុង ជួបប្រទះជំងឺកូវីដ១៩។ អារម្មណ៍របស់ពួកគាត់ម្នាក់ៗបង្ហាញមកថា មានភាពលំបាកក្នុងការរកថវិកាបង់ថ្លៃសាលាកូន ដោយសារកូនៗរៀនសាលាឯកជន ត្រូវរៀនតាមប្រព័ន្ធអនឡាញ ក្រោយការផ្អាករៀននៅក្នុងថ្នាក់ ។ បើតាមជួបការសំភាសន៍ ជាមួយក្រុមស្រ្តីក្នុងសម័យកូវីដ១៩នេះ មានស្រ្តីខ្លះត្រូវបង្ខំចិត្តឈប់ធ្វើការ ដើម្បីមានពេលវេលាគ្រប់គ្រាន់ មើលថែរក្សាកូនតូចៗរបស់ខ្លួន ក្រោយផ្អាកការសិក្សាក្នុងសាលា និងខ្លះបន្តធ្វើការដើម្បី យកថវិកាមកផ្គត់ផ្គង់គ្រួសារ...