បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ីបានយល់ព្រមដោះលែងអ្នកយកព័ត៌មាន Wall Street Journalដែលមានឈ្មោះ Evan Gershkovich និងអតីតទាហានម៉ារីនអាមេរិក Paul Whelan ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរ អ្នកទោសដ៏សំខាន់ជាមួយលោកខាងលិច ដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍។ ការដោះដូរអ្នកទោសបានកើតឡើង នៅក្នុងប្រទេសជាច្រើន ហើយត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរដ៏ធំបំផុតមួយ ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។ ការដោះដូរអ្នកទោសធំចុងក្រោយ បានធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០២២ដោយសហរដ្ឋអាមេរិក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានជំរុញឱ្យក្រុមប្រទេស G7 ឆ្លុះបញ្ចាំងពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ បោះបង់ចិត្តគំនិតសង្រ្គាមត្រជាក់ និងការរើសអើងមនោគមវិជ្ជា និងបញ្ឈប់ការជ្រៀតជ្រែកក្នុង កិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរ អំពីសេចក្តីថ្លែងការណ៍រួមដែលបានចេញ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅប្រទេសជប៉ុន ស្តីពីបញ្ហាតៃវ៉ាន់ សមុទ្រចិនខាងកើត...
បច្ចុប្បន្នភាព សង្គ្រាមត្រជាក់រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ឡើងកម្តៅកាន់តែខ្លាំង ក្នុងរយៈពេលជាងកន្លះទសវត្សរ៍ចុងក្រោយនេះ ដោយភាគីទាំងពីរបានបោះសង្គ្រាមពាក្យសម្តីដាក់គ្នាកាន់តែខ្លាំងលើសំណុំរឿង របស់ប្រទេសអ៊ុយក្រែន ដែលមានព្រំដែនជាប់ជាមួយរុស្ស៊ី ។ កាលពីថ្ងៃអង្គារ ទី៧ ខែធ្នូនេះ ប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបជាមួយប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្វ្ល៉ាឌីមៀរ ពូទីន តាមវីដេអូរយៈពេលជាង២ម៉ោង...
បរទេស៖ កងកម្លាំងនាវាជើងទឹកនៃប្រទេសរុស្សីនៅសប្តាហ៍នេះ បានដំណើរការសមយុទ្ធយោធាដ៏ធំបំផុតមួយនៅក្នុងតំបន់ ប៉ាស៊ីហ្វិកមិនធ្លាប់មាន ឡើយគិតចាប់តាំងតែពីសម័យ បញ្ចប់សង្គ្រាមត្រជាក់។ ប្រភពដដែលបានឲ្យដឹងថាសមយុទ្ធយោធាជើងទឹកនេះ បានធ្វើឡើងនៅចន្លោះចំងាយប្រមាណជា៣០០ ទៅ៥០០ ម៉ាលពីភាគខាងលិចនៃ កោះហាវ៉ៃហើយវាបានកើតឡើងនៅមុនបន្តិចនៃកិច្ច ប្រជុំរវាងលោកប្រធានាធិបតីអាមេរិក Joe Biden និងលោកប្រធានាធិបតីរុស្សីលោក Vladimir Putin ។ ការធ្វើសមយុទ្ធយោធាលើកនេះ ត្រូវបានគេមើលឃើញថា មានការចូលរួមពីសំណាក់កងកម្លាំងបច្ចេកទេស និងសព្វាវុធទំនើបៗដូចជានាវាប្រយុទ្ធលើ...