ភ្នំពេញ៖ ស្របពេលដែលស្ថានភាពជំងឺកូវីដ១៩ ហាក់មិនទាន់ស្រាកស្រាន្ត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅកាន់ ព្រឹទ្ធសភា ឱ្យពិនិត្យលទ្ធភាព និងរកវិធីអនុម័តឱ្យបាននូវ សេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរ ផ្សេងទៀត ខណៈយ៉ាងហោចណាស់ថ្ងៃនេះ មានករណីឆ្លងជំងឺកូវីដ១៩ថ្មី ៤៩នាក់បន្ថែមទៀត នៅភ្នំពេញ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវលើកកម្ពស់សីល ធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រឹងអនុវត្តកម្មវិធី ចិញ្ចឹមកូនបែបវិជ្ជមាន វប្បធម៌អហិង្សា ដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី ឆ្នាំ២០១៩-២០២៣ ឲ្យបានទូលំ ទូលាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ តាមរយៈសារលិខិតអបអរសាទរខួប លើកទី១១០ «ទិវាអន្ដរជាតិនាទី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) របស់ប្រទេសឥណ្ឌារួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅម៉ោង៨និង១៦នាទីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ ។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឲ្យបណ្តេញ ជនបរទេសណាដែលគេចវេះ និងមិនសហការធ្វើចត្តាឡីស័កចេញពីកម្ពុជា និងលែងឲ្យចូលកម្ពុជាវិញ។ នេះបើយោងតាមចំណាយល់ព្រម របស់សម្តេចតេជោក្រោយ លោកឌី វិជ្ជា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ ផ្ញើជូនបានផ្ញើលិខិតទៅសម្តេច កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងលិខិតបញ្ជាក់ថា បើចំពោះជនជាតិខ្មែរ...
ភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធខួបលើកទី២២ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋពេលឃើញ គ្រាប់មីន គ្រាប់បែកចង្កោម ឬសំណល់ជាតិ ផ្ទុះពីសង្គ្រាម សូមកុំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ ត្រូវរាយការណ៍ជាបន្ទាន់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចបិទមិនឲ្យ ប្រជាពលរដ្ឋខ្មែរចេញទៅ ប្រទេសថៃ-វៀតណាម-ឡាវ ជាដាច់ខាត ទោះបីជាស្របច្បាប់ក៏ដោយ ព្រោះប្រទេសនោះកំពុងផ្ទុះជំងឺកូវីដ-១៩ ។ ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានថ្លែងសារពិសេ សទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេចបានដាក់ប្រសិទ្ធនាមថា ជាករណីឆ្លងចូលសហគមន៍ ២០ កុម្ភៈ ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការរកឃើញកូវីដ១៩ថ្មីនេះ ជាព្រឹត្តិការណ៍អាក្រក់និងធ្ងន់ធ្ងរ...
ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅកម្ពុជា នាពេលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុ ជា បានប្រកាសមិនបិទសាលារៀន ឬផ្អាកពិធីមង្គលការ និងពិធីនានានោះទេ ហើយអ្នកជនបទមិនត្រូវរើសអើងអ្នក ទីក្រុងឡើយ។ ប៉ុន្ដែប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ ដូចជា ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពសង្គម...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរកម្ពុជា កំពុងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត អំពីព្រឹត្តិការណ៍២០កុម្ភៈ ទាក់ទងករណីជំងឺកូវីដ១៩៕
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹតលេខ ១២៨ អនក្រ.បក ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជម្ងឺនៅតាមច្រកទ្វាចេញចូល ។