ភ្នំពេញ ៖ ថ្លែងនៅចំពោះប្រធានតុលាការ ចៅក្រម ព្រះរាជអាជ្ញា តាមបណ្តារាជធានី-ខេត្តសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យតុលាការជួយពន្លឿន និងខិតខំដោះស្រាយសំណុំរឿងដែលកកស្ទះ ហើយកំពុងស្ថិតនៅក្នុងដៃរបស់ខ្លួន។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នាថ្ងៃ២៦ មិថុនា សម្តេចតេជោគូសបញ្ជាក់យ៉ាងដូច្នេះថា «មានតែការកាត់ក្តីមួយទេ គឺការសម្របសម្រួល ផ្សះផ្សារគ្នាដែលវិធីមួយប្រកបដោយប្រសិទ្ធភាព គឺគ្មានអ្នកឈ្នះ និងអ្នកចាញ់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលស្គាល់ខ្លួនឯងថា ជាមនុស្សម្នាក់មានចិត្តឆេវឆាវ ប៉ុន្តែការសម្រេចខាងផ្នែកនយោបាយវិញ គឺសម្ដេចជាមនុស្សដែលមានចិត្តធ្ងន់បំផុត ។ ការថ្លែងអំពីការទទួលស្គាល់ខ្លួនឯងជាមនុស្សចិត្តឆេវឆាវរបស់សម្តេចនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានប្រកាសថា ក្រុងអរិយក្សត្រ ស្ថិតនៅខេត្តកណ្តាល ជាប់រាជធានីភ្នំពេញ នឹងមិនកាត់ចូលភ្នំពេញឡើយ ដោយទុកឲ្យនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកណ្ដាលដដែល។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នាព្រឹកថ្ងៃទី១៩ មិថុនា សម្ដេចតេជោ បានរំលឹកកាលពេលមុនថា គ្រោងនឹងកាត់យកក្រុងអរិយក្សត្រ ចូលរាជធានីភ្នំពេញ ប៉ុន្ដែឥឡូវនេះមិនចាំបាច់កាត់ចូលឡើយ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ជាថ្មីថា នឹងបន្តចុះជួបកម្មករកម្មការិនីនៅតាមបណ្តារោងចក្រនៅក្នុងរាជធានី-ខេត្តនៅក្រោយការបោះឆ្នោតជ្រើសរើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភាចំនួន១០លើកទៀត។ ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នាព្រឹកថ្ងៃ១៩ មិថុនា សម្តេចតេជោបានលើកឡើងថា ក្រោយបោះឆ្នោតនឹងបន្តចុះជូបកម្មករបន្តចុះជួបកម្មករចំនួន១០កន្លែងទៀត។ សម្តេចតេជោបានគូសបញ្ជាក់ថា «ខ្ញុំដាក់កម្មវិធីរួចហើយ បោះឆ្នោតថ្ងៃ២៣ខែកក្កដា អីចឹងខ្ញុំចុះនៅថ្ងៃ២៧ខែកក្កដា ខ្ញុំនឹងចាប់ផ្តើមជួបកម្មករកម្មការិនី១០ដងទៀត ដែលជួបម្តងមានកម្មករជាង១ម៉ឺននាក់ឡើងទៅ»។ សម្តេចក៏បានលើកឡើងថា ការផ្អាកជួបកម្មករនៅក្នុងពេលយុទ្ធនាការបោះឆ្នោត ។ ជាមួយគ្នានោះដែរសម្តេចក៏បានបន្តថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រកាសថា វិសោធនកម្មច្បាប់បោះឆ្នោត បានទៅដល់ដៃរដ្ឋសភាហើយ ខណៈសម្ដេចរង់ចាំមើលថាតើក្រុមប្រឆាំង នៅក្រៅប្រទេសធ្វើអ្វីបន្តទៀត? នាឱកាសបន្តចុះជួបកម្មករ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ១៦ មិថុនា សម្ដេចតេជោមានប្រសាសន៍ថា អ្នកខ្លះមកបំផ្លាញកម្ពុជា ក្នុងពេលវេលាកំពុងដំណើរការរៀបចំការបោះឆ្នោត និងបំផ្លាញនៅពេលរាប់សន្លឹកឆ្នោតផងដែរ ដូច្នេះអ្នកទាំងនោះត្រូវមានទោស និងទទួលផាកពិន័យ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងបន្តចុះជួបកម្មករកម្មការិនីនៅតាមរោងចក្រដើម្បីសួរសុខទុក្ខ ប៉ុន្តែនឹងត្រូវផ្អាកត្រឹមថ្ងៃយុទ្ធនាការបោះឆ្នោតថ្នាក់ជាតិ តែនឹងបន្តជួបទៀតក្រោយក្រោយបោះឆ្នោត ឬក្រោយរាជរដ្ឋាភិបាលថ្មីកើតឡើង។ បើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យុទ្ធនាការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា នឹងចាប់ផ្តើមពីថ្ងៃ១-២១កក្កដា ។ ថ្លែងក្នុងជំនួបសំណេះសំណាល ជាមួយកម្មករនៅខេត្តកំពង់ចាម នាថ្ងៃ១៦ មិថុនា សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមប្រាប់ឯកឧត្តម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានរំលឹកថា កាលផ្ទុះជំងឺសារ និងជំងឺកូវីដ-១៩ គឺកម្ពុជា ជាអ្នកផ្គត់ផ្គង់សំលៀកបំពាក់របស់គូ្រពេទ្យ និងម៉ាស់ធំជាងគេបំផុត សម្រាប់ការនាំចេញ ទៅក្រៅប្រទេស។ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ មិថុនា សម្ដេចតេជោបានមានប្រសាសន៍ថា កាលពីឆ្នាំ២០០៣ កម្ពុជា...
ភ្នំពេញ ៖ តាមសេចក្តីពង្រាងច្បាប់លើវិសោធនកម្មច្បាប់បោះឆ្នោតដែលត្រូវអានដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយកម្មករជាង២ម៉ឺននាក់ នារាជធានីភ្នំពេញ មុននឹងអនុម័តជាផ្លូវពីរដ្ឋសភា គឺថា អ្នកញុះញង់ និងរារាំងប្រជាពលរដ្ឋទៅបោះឆ្នោតនាថ្ងៃ២៣ កក្កដា ខាងមុខនឹងត្រូវពិន័យពី៥-២០លានរៀល ដោយមិនគិតពីព្រហ្មទណ្ឌ ។ សម្តេចអះអាងថា មិនចង់លេងជាមួយពួកក្រុមប្រឆាំងទេ ប៉ុន្តែពួកគេទេដែលមិនព្រមបញ្ឈប់សកម្មភាព ញុះញង់ឲ្យពលរដ្ឋមិនទៅបោះឆ្នោត ទើបសម្តេចលេងធម៌ក្តៅតែម្តងលើការពិន័យយ៉ាងធ្ងន់ធ្ងរទៅ៕
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីសមត្ថភាព ជាបន្តបន្ទាប់របស់កងទ័ពកម្ពុជាថា មិនត្រឹមតែជាកម្លាំងស្នូលទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាព នៅបណ្តាប្រទេសមួយចំនួន។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃ១២ មិថុនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោមានប្រសាសន៍ថា ទាំងអស់គ្នាយល់ច្បាស់អំពីកត្តាសុខសន្តិភាព...
ភ្នំពេញ ៖ ថ្លែងនៅចំពោះមុខកម្មករជិត២ម៉ឺននាក់ ក្នុងខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ច្បាប់ស្តីពីរបបសោធននិវត្តន៍សម្រាប់កម្មករនិយោជិត និងជួយកម្មករនៅថ្ងៃក្រោយ (ចូលនិវត្តន៍)កុំឲ្យពិបាក។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅព្រឹកថ្ងៃ៩ មិថុនា សម្តេចតេជោបានលើកឡើងថា “ច្បាប់ស្តីពីរបបសន្តិសុខសោធននិវត្តថ្មីៗនេះនឹងធ្វើឲ្យកម្មករនៅពេលថ្ងៃក្រោយ មានប្រាក់សោធននិវត្តដូចមន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធផងដែរ។ ប៉ុន្តែការទទួលបានប្រាក់សោធននិវត្តន៍នេះ មិនមែនបានគ្រាន់តែធ្វើការ១ឆ្នាំនោះទេ ពោលគឺដូចជាមន្ត្រីរាជការអីចឹង...