ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ ។ ការអញ្ចើញចូលរួមពិធីនារសៀលនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជាវិស័យមួយ បាននិងកំពុង ចូលរួមចំណែកយ៉ាងសំខាន់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានថ្លែងប្រកាសបញ្ឈប់ផ្ដល់អាជ្ញាប័ណ្ណ ក្រុមហ៊ុនផលិតស្រាបៀរនៅកម្ពុជាទៀតហើយ។ នាឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចបញ្ឈប់ការផ្ដល់អាជ្ញាធរប័ណ្ណ...
កែប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី។ ពិធីសម្ពោធនាព្រឹកនេះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល នឹងត្រៀមអនុវត្តច្បាប់ ចំពោះអ្នកមានគម្រោងធ្វើបាតុកម្ម ឬដុតប្រទេស ខណៈរាជរដ្ឋាភិបាលមិនធ្វើឲ្យប្រជាពលរដ្ឋខកចិត្ត ចំពោះតំបន់អភិវឌ្ឍកិច្ចសហប្រតិបត្តិការ CLV។ ថ្មីៗនេះ ក្រុមប្រឆាំងក្រៅច្បាប់ នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឲ្យមានបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលប់ មិនចង់ឃើញស្ថានភាពបែកបាក់ ដុតប្រទេស ដូចនៅបង់ក្លាដេសនៅពេលនេះរហូតដល់ពេលអនាគតនៅកម្ពុជានោះទេ។ ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ដ្រី បន្ទាប់ពី មានក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការ បោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសជាតិ។...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២ កក្កដា បានអនុញ្ញាតឲ្យក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយ អ្នកឧកញ៉ា ម៉ៅ ចំណាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល ១៨ ឆ្នាំ ឬ ៦...
ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងរៀបចំពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យ។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការធ្វើកំណែទម្រង់មុខងារសាធារណៈ គឺត្រូវធ្វើជាប់ជាប្រចាំ មិនមែនធ្វើតែក្នុងពេលនេះ ឬធ្វើក្នុងឆ្នាំក្រោយឡើយ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ រសៀលថ្ងៃទី៤ មេសា សម្ដេចធិបតី មានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈ ដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសផ្ដល់រង្វាន់សម្រាប់រាជធានី-ខេត្តណា មិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។ ក្នុងពិធីសម្ពោធឆ្លងបទុមចេតិយ ក្នុងវត្តមណីរតនារាម ស្ថិតនៅសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឲ្យរាជធានី...