ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញជំហរទន្ទឹងរង់ចាំ ធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកឌិន ថាញ់មិន ដែលទើបជាប់ឆ្នោតជាប្រធានសភាវៀតណាមថ្មី ក្រោមគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាព ប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក ។ ការរង់ចាំធ្វើការជាមួយប្រធានរដ្ឋសភាថ្មីដែលមានប្រទេសជិតខាងកម្ពុជារបស់សម្តេចតេជោ ធ្វើឡើងតាមរយៈសារលិខិតអបអរសាទរនាថ្ងៃ២១ ឧសភានេះ ជូន លោក ង្វៀន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណឆែកដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ទៅជាជំនួយអភិវឌ្ឍន៍។ ការលើកឡើងរបស់សម្ដេចតេជោ នាឱកាសអនុញ្ញាតឲ្យលោក Martin Vavra ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាថ្ងៃទី២០ ឧសភា ។ បើតាមហ្វេសប៊ុកសម្តេច ក្រៅពីលុបបំណុលហើយ ឆែកក៏នៅបន្តផ្ដល់ជំនួយជាបន្តទៀតលើវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូបារាំង ដឹកនាំដោយ លោក Vincent ÉBLÉ សមាជិកព្រឹទ្ធសភា បារាំង និងជាប្រធាន ក្រុមអន្តរសភា មិត្តភាព បារាំង-កម្ពុជា ចូលជួបសម្តែង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ទោះបីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤នេះជាការបោះ ឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពី ឆន្ទៈរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះសមាជិក សមាជិការនៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ជាអ្នកបោះឆ្នោតផ្ទាល់ដែលជា អ្នកតំណាងរបស់ប្រជាជន ប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។ តាមរយៈសារលិខិតក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ទៅកាន់ក្រុមប្រឆាំងមួយចំនួន ដែលតាំងខ្លួនជាបណ្ឌិតដឹងគ្រប់រឿង ដែលលើកឡើងថា ទាល់តែសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី ហ៊ានធ្វើអ្វីឲ្យខុស ពីគោលនយោបាយ របស់អតីតនាយករដ្ឋមន្ត្រី ដែលជាឪពុកនោះ ទើបស្ថានភាពកម្ពុជា មានការប្រសើរឡើង ប៉ុន្តែសម្តេចតេជោតបថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកឆ្លើយតប នឹងការលើកឡើងពីសំណាក់ជន បរទេសមួយជំនួន ដែលចោទប្រកាន់ មកលើគម្រោងព្រែកជីកហ្វូណនតេជោថា ជាការផ្តួចផ្តើមរបស់ចិនថា ការជីកព្រែកជីកហ្វូនណនតេជោ គឺ ជាគំនិតរបស់ខ្មែរសុទ្ធសាទ និងជាការបើកនូវ ទំព័រប្រវត្តិសាស្ត្រថ្មី ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា មានឯករាជ្យភាពលើការ ដឹកជញ្ជូនតាមផ្លូវទឹក ។ ការចេញមកបកស្រាយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានលើកឡើងបែបឆ្ងល់ ទៅជនបរទេសជាពិសេសជនជាតិខ្មែរប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ មានបំណងអ្វីឲ្យពិតប្រាកដ? ។ ព្រោះសម្តេចថាបានអះអាងថា នៅពេលធ្វើព្រែកជីកនេះរួចហើយ នឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់កម្ពុជា លើការដឹកជញ្ជូនដោយមិនចាំបាច់ ពឹងពាក់លើប្រទេសវៀតណាមទៀតដែលត្រូវឆ្លងកាត់។ ជនជាតិខ្មែរដែលសម្តេចសំដៅ ដល់នោះទោះបីជា មិនបញ្ចេញចំឈ្មោះក៏ដោយ ក៏គ្រប់គ្នាដឹងថា ជាលោកសម រង្ស៊ីដែរ ព្រោះជាញឹកញាប់លោក សម...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអះអាងថា នៅពេលគម្រោងព្រែកជីកជីកហ្វូណនតេជោនេះ កសាងរួចពេលណានោះ ក៏អាចនឹងមានតំបន់ទេសចរណ៍ នៅតាមដងព្រឹកនេះដែរ ដោយបង្កើនចំណូលដល់ប្រជាពលរដ្ឋ៕
ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឆ្លើយតបទៅមនុស្សមួយចំនួន ដែលមានក្តីបារម្ភថា គម្រៅងព្រែកជីកហ្វូណនតេជោ នឹងធ្វើឲ្យបាត់បង់ទឹក៥០ភាគរយនោះគឺមិនត្រឹមត្រូវ ព្រោះកម្ពុជា មិនបណ្តោយឲ្យទឹកសាប ហូរចូលទៅទឹកសមុទ្រនោះទេ ហើយក៏មិនឲ្យទឹកសមុទ្រហូរ ចូលទឹកសាបនោះដែរ ។ សម្តេចគូសបញ្ជក់ថា “កម្ពុជាមិនល្ងង់សុខៗ ទៅទាញទឹកប្រៃបំផ្លាញទឹកសាបនោះទេ”៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅពេលកសាងព្រែកជីកហ្វូណនតេជោ រួចរាល់ហើយ នឹងផ្តល់ផលចំណេញយ៉ាងធំធេងសម្រាប់ វិស័យដឹកជញ្ជូនរបស់កម្ពុជា ដែលចំណេញដល់សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ សម្តេចថា ក៏នឹងទាក់ទាញអ្នកវិនិយោគបរទេស បានច្រើនផងដែរ៕