ភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋសភានីតិកាលទី៧ នាព្រឹកថ្ងៃ២២ សីហា នេះ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងចាប់ផ្តើមរៀបចំសន្និសីទសារព័ត៌មាន។ ជាកិច្ចចាប់ផ្តើមនៃសន្និសីទដែលសម្តេចនឹងបញ្ចប់ជានាយករដ្ឋមន្រ្តីអាណត្តិចាស់ សម្តេចថា បានធ្វើជានាយករដ្ឋមន្រ្តីយូរជាងគេក្នុងពិភពលោក រហូតដល់ជាង់៤៤ឆ្នាំ ៕
ភ្នំពេញ៖ មុនឈានដល់ការចូលប្រជុំ ក្នុងរដ្ឋសភាជាលើកដំបូង ក្នុងនីតិកាលទី៧នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីស្ថិតក្នុងដំណាក់កាលចាំផ្ទះ ដើម្បីរងចាំរាជរដ្ឋាភិបាលថ្មី ស្បថចូលកាន់តំណែងនោះ នាល្ងាចថ្ងៃ១០ សីហា បានយកពេលវេលាមកជួបសំណេះសំណាជាមួយសមាជិក-សមាជិកា ទាំងអាណត្តិចាស់និងអាណត្តិថ្មី ។ ដោយក្នុងជំនួបជិតផុតអាណត្តិរបស់សម្តេចនេះ គឺសម្តេចបានស្នើឲ្យសមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជាដែលមានវ័យត្រឹមអាយុ៧៤ឆ្នាំចុះ អាចឈរឈ្មោះក្នុងតំណែងសមាជិកព្រឹទ្ធសភា ដើម្បីកុំឲ្យស្ថាប័នព្រឹទ្ធសភាសំបូរទៅដោយមនុស្សចាស់។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ដាំផ្ញើសារព្រមានទៅ ក្រុមប្រឆាំងនៅក្រៅប្រទេសថា បើអ្នកណាហ៊ានចាប់ខ្លួនសម្ដេច គឺស្មើនឹងប្រកាសសង្គ្រាមជាមួយកម្ពុជា។ ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) នាថ្ងៃ៣ សីហា សម្ដេចតេជោបានថ្លែងថា ការផ្ទេរតំណែងនាយករដ្ឋមន្ដ្រី ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត មិនមែនជាការតពូជពង្សអ្វីឡើយ។ សម្ដេចគូសបញ្ជាក់ថា «មិនមែនជាការ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា ការចុះចេញពីតំណែងពេលមានអាយុជីវិត ប្រសើរជាងអស់ជីវិត ខណៈការដាក់ចេញបង្កើត រាជរដ្ឋាភិបាលអាណត្តិថ្មី មានសេណារីយ៉ូចំនួន២។ ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវក្រវាត់ក្រុងទី៣ នាថ្ងៃ៣ សីហា សម្តេចតេជោបានលើក ពីសេនារីយោចំនួនពីរ ពីការបង្កើតរាជរដ្ឋាភិបាលថ្មី ដោយសេណារីយ៉ូទី១ ៖ ឲ្យអ្នកចាស់ដឹកនាំមួយឆ្នាំ ទៅពីរឆ្នាំសិន និងសេណារីយ៉ូទី២ ៖...
ភ្នំពេញ ៖ ហាក់មិនខ្វល់ចំពោះសំដីរបស់អ្នកវិភាគ ក៏ដូចជាអ្នកអធិប្បាយរបស់វិទ្យុបរទេសដែលបានពិភាក្សាគ្នាអំពីបេក្ខជននាយករដ្ឋមន្រ្តីកម្ពុជាថ្មីគឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តពូជពីសម្តេចតេជោ ហ៊ុន សែន នោះ សម្តេចថា បើពួកគេចង់និយាយអ្វីនិយាយទៅ ព្រោះការពិតជាក់ស្តែង មិនអីចឹងទេ គឺហ៊ុន ម៉ាណែតមានលក្ខណៈសមត្ថភាពគ្រប់គ្រាន់ជាអ្នកដឹកនាំ បើទោះបីជាម៉ាណែត មិនមែនជាកូនសម្តេច ក៏នៅតែទទួលតំណែងជានាយករដ្ឋមន្រ្តីដដែល ។ ក្នុងឱកាសចូលរួមសម្ពោធសមិទ្ធផលផ្លូវក្រវ៉ាត់ក្រុងទី៣ នាថ្ងៃ៣...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នឹងបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ៣០-១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីម៉ោង៣រំលងអាធ្រាត្រ រហូតដល់ម៉ោង១រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីរៀបចំពិធីសម្ពោធ ដាក់ប្រើប្រាស់ ជាផ្លូវការផ្លូវក្រវាត់ក្រុងខ្សែទី៣...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ក្រៅតែពីក្បាលម៉ាស៊ីនរបស់រាជរដ្ឋាភិបាល មន្ដ្រីទាំងឡាយនៅតាមក្រសួង-ស្ថាប័ន្ធ គឺត្រូវរក្សាសទុកនូវឋានៈ និងតួនាទី នៅដដែល បន្ទាប់ពីលោកបណ្ឌិត ហ៊ុន ម៉ណែត ឡើងធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងពេលឆាប់ៗនេះ។ តាមរយៈសារសំឡេង នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ...
ភ្នំពេញ ៖ បញ្ជាក់បន្ថែម ពីលើកាលពីប៉ុន្មានថ្ងៃមុន សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ម្តងទៀតថា នាពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីមកដឹកនាំប្រទេសជំនួសសម្តេចហើយ គឺលោក ហ៊ុន ម៉ាណែតដែលជាកូនប្រុសច្បង ។ តាមបណ្តាញតេឡេក្រាមនាថ្ងៃ២៨ កក្កដានេះ សម្តេចបញ្ជាក់ទៀតថា “ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មី បន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រកម្ពុជា-ចិន ដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ តាមរយៈសារលិខិតថ្លែងអំណរគុណផ្ញើជូនលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិនផ្ញើសារលិខិតពីរដ្ឋធានីប៉េកាំង អបអរសាទរជ័យជម្នះជាថ្មី របស់គណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន បានប្រកាសធានាថា គោលនយោបាយរបស់ប្រទេសកម្ពុជា ចំពោះប្រទេសចិន គឺមិនផ្លាស់ប្ដូរឡើយ ក្រោយបង្កើតរាជរដ្ឋាភិបាលថ្មី ខណៈសម្ដេចត្រៀមខ្លួនរួចជាសម្រេច ដើម្បីធ្វើយ៉ាងជិតស្និទ្ធជាមួយចិន។ តាមរយៈសារលិខិតថ្លែងអំណរគុណរបស់ គណបក្សប្រជាជនកម្ពុជា ផ្ញើជូនចំពោះលោក ស៊ី ជិនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ដែលបានផ្ញើសារលិខិតពីរដ្ឋធានីប៉េកាំង ដើម្បីអបអរសាទរចំពោះជ័យជម្នះសារជាថ្មី របស់គណបក្សប្រជាជនកម្ពុជា...